ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរពេលជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើករេចង្កូតបុកកិនបណ្ដាលឲ្យបុរសម្នាក់របួស ធ្ងន់បាក់ជើងខាងឆ្វេងក្រោមក្បាលជង្គង់ ម៉ូតូខូចខាតស្ទើទាំងស្រុង ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង15និង15នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ 2019 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបើករេចង្កូតបុកម៉ូតូ បញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ 41 ចន្លោះគីឡូម៉ែត្រលេខ 15និង16 ចំណុច ភូមិ គគ្រួសឃុំ ពេជ្រមុនី ស្រុកគងពិសីខេត្តកំពង់ស្ពឺមានរថយន្តបែនដឹកដី ម៉ាកនីសាន់ពណ៏ ខៀវពាក់ស្លាកលេខភ្នំពេញ3A-4241បើកពីទិសខាងជើងទៅទិសខាងត្បូងនាក់បើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។
ជនរងគ្រោះជិះម៉ូតូម៉ាក ណៃហតពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AX_ 9378 បើកបរដោយឈ្មោះនៅ រដ្ឋាហៅកឹមភេទប្រុសអាយុ 52 ឆ្នាំនៅភូមិព្រៃគុគ ឃំុព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺពាក់មួកសុវត្ថិភាព របួសធ្ងន់ធ្ងរបាក់ជើងខាងឆ្វេង បើកបរពីទិសខាងត្បូងទៅទិសខាងជើងដល់ចំណុចកើតហេតុខាងលើបានរេចង្កូត
ទៅបុកម៉ូតូរួចកិនតែម្ដងទៅ។
ករណីខាងលើនេះបណ្តាលអោយខូចខាតសម្ភារះនិងរបួសមនុស្សដូចខាងក្រោម របួសមនុស្ស០1នាក់ ប្រុសធ្ងន់ធ្ងរ ខូចខាតម៉ូតូ០1គ្រឿងធ្ងន់ធ្ងរ វត្ថុតាង រថយន្តបង្កនិងម៉ូតូជនរងគ្រោះ សមត្ថកិច្ចបានយកទៅរក្សាទុកនៅផ្នែក ចរាចរណ៍ផ្លូវគោក នៃ អធិការដាននគរបាលស្រុកគងិពិសីរងចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់ ៕






