- ព័ត៌មានជាតិ

​គ្មាន​គ្រោះ​រាំងស្ងួត​គ្មាន​ស្រូវ​ងាប់​ទេ​ជា​ព័ត៍មាន​បំភ្លៃ​ការពិត នេះ​ជា​សម្ដី​លោក​ឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ

​ខេត្ត​ឧត្ដរមានជ័យ​÷ លោក​ឧត្ដមសេនីយ៍​ហង្ស បូរ ស្នងកា​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​បញ្ចេញ​មត្តិ​ចោទប្រកាន់​ទៅលើ​អ្នក​សារព័ត៍មាន​ថា បង្ហោះ​ព័ត៍មាន​បំភ្លៃ​ការពិត ចុះ​ព័ត៍មាន​គ្មាន​ការ​ពិត លោក​បាន​បញ្ជាក់​ថា​គ្មាន​គ្រោះរាំងស្ងួត គ្មាន​ស្រូវ​ងាប់​ទេ​។

​ទោះជា​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តឧ​ត្ត​រ​មានជយ័​និង​ជា​អនុប្រធានទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​អមដំណើរ​ដោយ​ឯកឧត្តម​ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមា​ន​ជយ័ ឯកឧត្តម​សុ​ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទី​ជំនាញ លោក​អភិបាលស្រុក​ចុង​កាល់ បាន​អញ្ចើញ​ចុះ​ពិនិត្យ​ផ្ទាល់ ការចុះ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​គ្រោះរាំងស្ងួត​ដំណាំ​ស្រូវ ។ ដោយ​ធ្វើ​ការបូមទឹក​សង្គ្រោះ ដំណាំ​ស្រូវ​ចំនួន ៨៨០ ហិកតា កំពុង​ប្រឈម​រង​ផលប៉ៈពាល់​ដោយ​គ្រោះរាំងស្ងួត​ក្នុងឃុំ​ចំនួន​បី​គឺ​ឃុំ​ជើងទៀន ឃុំ​ចុងកាល់ ឃុំ​ពង្រ នៃ​ស្រុក​ចុងកាល់​ខេត្ត​ឧត្តរមានជ័យ ។​

​ទោះ​ជា​ក្រុមការងារ​ថ្នាក់ជាតិ អាជ្ញាធរ​ខេត្ត​មន្ទី​ពាក់ព័ន្ធ​ចុះ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណា​ក៍ដោយ លោក​ហង្ស​បូរ ស្នងការរង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ នៅ​តែ​មើល​បញ្ហា​ប្រឈម​នានា និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​។​

​បើ​មាន​ថ្នាក់ដឹកនាំ​ចរិក​បែប​នេះ​មិនដឹង​ថា​ប្រជាពលរដ្ឋ​និង​ជួប​បញ្ហា​ប្រឈម​រងគ្រោះ​អ្វី​? ខ្លះ​នៅ​ថ្ងៃ​ខាង​មុខ​បន្តរ​ទៀត​។​

​ជាក់ស្ដែង​ប្រជាពលរដ្ឋ ប្រឈម​និង​ដាំ​ណាំ​ស្រូវ​ងាប់​ដោយ​គ្រោះរាំងស្ងួត នៅ​តែ​លោក​ហង្ស​បូរ​មើលមិនឃើញ ។ ចឹង​ហើយ​បាន​ជា​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ស្រុកថៃ ទទួល​រងគ្រោះ​ដោយសារ​យោធា​ថៃ​ចាប់ខ្លួន​ជា​ច្រើន​ករណី​ជា​រាងរាល់​ខែ​។ បែ​ជា​លោក​ឧត្ដមសេនីយ៍ត្រី​ហង្ស​បូរ ស្នងការរង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ទទួលបន្ទុក​កិច្ច​ការងារ​ព្រំដែន បែ​ជា​សំង៉ំ​សុខមិន​ខ្វល់ខ្វាយ​អ្វី​សោះ​? សង្ស័យ​របាយការណ៍​ជូន​ថ្នាក់លើ​ថា​មាន​សន្តិសុខ​ល្អ​ហើយ​មើលទៅ​ទើប​សកម្មភាព​កើតឡើង​ជា​ដ៍ដែលៗ​បែបនេះ ។ សូម្បី​តែ​ដាំ​ណាំង​ស្រូវ​ងាប់​រាប់រយ​ហិតា​លោក​ហង្ស បូរ​មើលមិនឃើញ​ផង​នោះ​។​

​លោក ហង្ស បូរ ស្នងការរង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​អោយ​ក្រុមការងារ​យើង​ដឹង​នៅ​កន្លែង​ថ្នាក់ដឹកនាំ​ជួយសង្គ្រោះ​ស្រូវ​ស្រែ​ពលរដ្ឋ​ថា គ្មាន​គ្រោះ​រាំងស្ងួត គ្មាន​ស្រូវ​ងាប់​ទេ ព័ត៌មាន​បំភ្លៃ​ការពិត បំផុសបំផុល​គ្មាន​មូលដ្ឋាន​៕
​ប៉ែន នួន​

Leave a Reply

Your email address will not be published. Required fields are marked *