ខេត្តកំពង់ស្ពឺ៖បុរសម្នាក់ដេកស្លាប់ក្នុងវាលស្រែត្រូវអ្នកបើកបររថយន្តដឹកកម្មកររោងចក្រកាត់ដេរប្រទះឃើញកាលវេលាម៉ោង05និង48នាទីភ្លឺ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2019មានប្រជាពលរដ្ឋជាអ្នកបើកបររថយន្ដដឹកកម្មកររោងចក្រ ពេលធ្វើ ដំណើរមកដល់ចំណុចកើតហេតុខាងលិចភូមិ ពោធិ៍ (ហៅភូមិត្រពាំងសេះ)ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញសាកសពមនុស្សម្នាក់ ដេកស្លាប់ក្នុងស្រែ ក្បែរផ្លូវ ជាមួយម៉ូតូគ្រឿង ម៉ាកសង់កូរ៉េ ព័ណ៌ក្រ ហម គ្មានផ្លាកលេខ ។
តាមការស្រាវជ្រាវជនរងគ្រោះមានឈ្មោះ ថុញ ខឿន ភេទប្រុស អា យុ 44 ឆ្នាំ រស់នៅភូមិអង្គ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ករណីនេះកម្លាំងជំនាញពិនិត្យ វិភាគកន្លែងកើតហេតុស្រុកនិងកម្លាំងជំនាញចរាចរណ៍ស្រុក បានពិនិត្យលើសាកសព និងកន្លែងកើតហេតុ ឃើញថាជនរងគ្រោះស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ មូលហេតុផ្លូវកោង ជនរងគ្រោះជិះម៉ូតូលឿន ហើយបត់មិនទាន់ ក៏ហោះផ្លោងចូលក្នុងស្រែបណ្ដាលឲ្យស្លាប់តែម្ដងទៅ។
ករណីនេះក្រុមគ្រួសារជនរងគ្រោះបានទទួលស្គាល់ថាពិតជាករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ពិតប្រា កដមែន ដោយមានការចូលរួមពីលោកមេភូមិ និងលោកមេឃុំ ។សាក សពសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ដោយ៖អ៊ុំ ចិត្ត្រា






