- ព័ត៌មានជាតិ

មន្ត្រី​យោធា​កងពលតូច​លេខ​៨​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ដោយ​អយុត្តិធម៌​ព្រោះ​អធិការដ្ឋាន​នគរ​ស្រុក​ជាំ​ក្សាន្ត​នាំគ្នា​បិទបាំង​សំណុំរឿង​មិន​ចាត់ការ​

ខេត្ត​ព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា​÷ មន្ត្រី​យោធា​ម្នាក់​បម្រើ​ការងារ​នៅក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៨​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​យុត្តិធម៍​ក្នុង​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ ត្រូវ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នាំគ្នា​បិទបាំង​សំណុំរឿង​។​

​ដែល​កើតហេតុ​ចាប់តាំងពី​ថ្ងៃ​ទី ១២ ខែ​កក្កា​ដា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​អស់​រយៈពេល​៩​ថ្ងៃ​ហើយ​នៅ​តែ​រក​ជនបង្ករ​មិនទាន់​ឃើញ​។​

​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧: ៣០​នាទី​ល្ងាច​ត្រូវ​នឹង​ថ្ងៃទី ១២​កក្កដា ឆ្នាំ​២០១៩​ស្ថិតនៅ​លើ​ចំណុច​ភូមិ អន្លង់វែង​ថ្មី ឃុំ ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។
​ជនរងគ្រោះ​ឈ្មោះ​អំ សុខ​ចាន់ ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ​រស់នៅ​ភូមិ​អន្លង់វែង​ថ្មី ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ដ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​÷ នៅ​ថ្ងៃកើតហេតុ​ខាងលើ​ឈ្មោះ​អំ សុខ​ចាន់​បាន​មាន​ឈ្មោះ​ទៅ​រៀន​នៅ​អង្គភាព​កងពល​តូ​ចលេ​ខ​៩ បាន​ធ្វើដំណើរ​មក​លេង​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​និង​ដល់ផ្ទះ ក៍​បាន​បុក​គោយន្ដ​ដឹក​ឈើ​ពីក្រោយ​ដែល​គ្មាន​ស្លាក​ចំណាំង​ពីក្រោយ​ក៍ដួល​ទៅ​លើ​ដងផ្លូវ​ក៍​ត្រូវបាន​គោយន្ដ​ដឹកឈើ​បន្តរ​កន្ទុយ​គ្នា​បុក​ថែម​ពី​ក្រោយ​ថែម​ទៀត​។

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​អ្នក​ដែល​ជួល​គោ​យក​ន្ត្រៃ​ដឹកឈើ​ថ្ងៃ​នោះ​មាន​ចំនួន​បី​គ្រឿង​ដោយ​ម្ចាស់​អ្នក​ជួល​ឈ្មោះ​ខា​ត្រូវជា​សាច់​ញ្ញាត មេភូមិ​អន្លង់វែង​ថ្មី និង​សាច់​និង​ត្រូវ​ជា​កូនក្មួយ​របស់​លោក​មេឃុំ​កន្ទួត ចំណែក​អ្នក​ស៊ីឈ្នូល បើកបរ​គោយន្ត​កន្ត្រៃ​ដឹកឈើ​ទាំង​បី​មាន ទី​១​ឈ្មោះ ផា ទី​២​ឈ្មោះ​ពេជ្រ ទី​៣​ឈ្មោះ​គឹម​ជា​អ្នកបង្ករ​រស់នៅ​ភូមិ ចារ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះវិហារ​។​

​សាច់​ញាត​សាកសព​បាន​បញ្ជាក់ថា​÷​ពួក​គាត់​តាម​ទាន់​ថត​បាន​ទាំង​រូបភាព​បែ​ជា​សមត្ថកិច្ច​នគរ​ស្រុក​ជាំ​ក្សាន្ដ​គ្មាន​ចំណាត់ការណ៍​សរសេរ​របាយការណ៍​ពាក្យបណ្ដឹ​ង​គ្រួរសារង​គ្រោះ​រួច​ទុកចោល និង​គំរាម​មកលើ​គ្រួសារ​ជនរងគ្រោះ​បន្ថែមទៀត​ចង់​អោយ​ជន​បង្ករ​ប្ដឹង​ជនរងគ្រោះ​វិញ​។​

​រហូតមកដល់​ពេល​គំរព​ខូប​៧​ថ្ងៃ​សំណុំរឿង​ខាងលើ​ត្រូវបាន​លោក​អធិការ​ស្រុក​ជាំ​ក្សាន្ត​បាន​នាំ​គ្នា​បិទបាំង​ផ្អិប​សំណុំរឿង​ចោល​មិនចាត់​ការ​មិន​ស្រាវ​ជ្រាវ​ទោះជា​សាច់​ញ្ញាត​ជនរងគ្រោះ​ប្ដឹង​ទៅ​ដល់​កន្លែង​ប៉ុស្ដ៍​និង​កន្លែង​អធិកា​រក៍គ្មាន​ចំណាត់ការ ទោះជា​ដឹង​ប្រវិត្ត​ជនបង្ក​ចាស់ក៍​នៅ​គ្មាន​ចំណាត់ការ​។​

​ស្ត្រី​ឈ្មោះ វឿន សុផល​ត្រូវ​ភរិយា​របស់​សព​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ណេត​សាវឿ​ន​អគ្គស្នងការ ការពារជាតិ​ជួយ​រក​យុត្តិធម៍​ជួន​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ផង ដែល​អធិការ​ស្រុក​ជាំ​ក្សាន្ត​បិទបាំង​សំណុំរឿង​រហូតមកដល់​ពេលនេះ ស​សេរ​ពាក្យបណ្ដឹង​ហើយ​មិន​ទទួល​ពាក្យបណ្ដឹង​និង​បដិសេធន៍​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចោល​ទៀត​ដោយ​គ្មាន​ការ​ស៊ើប​អង្គេត ហើយ​មិន ជួយ​រក​យុត្តិធម៍​ចំពោះ​គ្រួសារស​ពបែរ​ផ្អិប​សំណុំរឿ​ងទាំង​នេះ​ចោល​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *