ក្រចេះ ៖ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិក្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩នេះ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ឆ្លងដែន ក្នុងដងទន្លេមេគង្គ ក្រចេះ/ស្ទឹងត្រែង ទៅសាលាដំបូងខេត្តក្រចេះ។
នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ លោក ម៉ុក ពន្លក បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ់ណែនាំពីលោកប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌជលផលខេត្ត លោកបានដាក់ចេញ នូវផែនការដល់ក្រុមការងារឆ្មាំទន្លេអភិរក្សសត្វផ្សោតខេត្តសហការជាមួយអាជ្ញាធរភូមិកោះដំបង មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលបឹងចារ និងសហគមន៍នេសាទកំពង់ក្បឿង បានចុះតាមដាននូវរាល់សកម្មភាពបទល្មើសនេសាទដែលបងប្អូនប្រជាពលរដ្ឋតែងតែរាយការណ៍ជូននាពេលកន្លងមក ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្លងដែន (ឆក់ត្រី) ។ ជាក់ស្ដែកកាលពីថ្ងៃទី២៣ ខែកក្កដា កម្លាំងសមត្ថកិច្ចចម្រុះ បានចាប់ឃាត់ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាឆក់ត្រីឆ្លងដែនយ៉ាងសកម្ម និងបានកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅសាលាដំបូងខេត្តក្រចេះ ស្ដីពីច្បាប់ជលផល។
ជនសង្ស័យទាំង២នាក់ខាងលើ ១-ឈ្មោះ អេង អឿន ភេទប្រុស អាយុ ២៩ឆ្នាំ និងទី២-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅរស់នៅភូមិកោះត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងជាមួយគ្នា។
ក្រោយពីបានឃាត់ខ្លួន និងកសាងសំនុំរឿងរួចមក ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិក្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បញ្ជូនខ្លួនទៅកាន់ស្ថាប័នអយ្យាកាណ៍អមសាលាដំបូងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ កក្កដានេះ ដើម្បីបន្តនិតិវិធីច្បាប់ស្ដីពីជលផល៕
សេកសក






