កំពង់ស្ពឺ ៖ លេចចេញនៅសេចក្តីរាយការណ៍ដ៏ច្បាស់ការនិងថ្មីសន្លាងមួយទៀត ពីប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបានប្រាប់ឲ្យក្រុមការងារ បាសិទ្ធ ធីវី របស់យើងខ្ញុំ ដឹងជាបន្តបន្ទាប់មកទៀតថា មានក្រុមឈ្មួញមួយចំនួនទៀតដែលពួកគេនៅតែបន្តសកម្មភាព យ៉ាងសកម្ម ក្នុងការចូលទៅកាប់ ចូលទៅអារ ព្រៃឈើ ចម្រុះនៅក្នុង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលមានព្រំប្រទល់ជាប់ទៅនឹងទឹកដីនៃ ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង បន្ទាប់មក ទើបក្រុមឈ្មួញទាំងនោះ ពួកគេធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះដូចជាអុសខ្នាត ឬក៏ឈើខ្នាតស្រស់ៗ ចេញពីក្នុងតំបន់ព្រៃនៃដែនអភិរក្សជម្រកសត្វព្រៃភ្នំឪរ៉ាល់ ដែលមានព្រំប្រទល់ជាប់គ្នាចំនួន ៣ ខេត្ត ដូចជាខេត្តកំពង់ស្ពឺ ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង តាមរយ:គោយន្តកន្ត្រៃ ឬក៏តាមមធ្យោបាយផ្សេងៗទៀត យកមកគរទុកយ៉ាងអនាធិបតេយ្យ ពាសវាលពាសកាលទ នៅចំណុច អូត្រាវ ស្ថិតនៅក្នុងភូមិសាស្ត្រ នៃត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីទុកលក់ចែកចាយទៅឲ្យក្រុមឈ្មួញផ្សេងៗទៀតនៅក្នុងស្រុកជាបន្តទៅទៀត ។ នេះបើផ្អែកទៅតាមសេចក្ដីរាយការណ៍ដ៏ច្បាស់ការដែលក្រុមការងារបាសិទ្ធ ធីវី ទទួលបានពីប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់មួយចំនួនបានឲ្យបានដឹងនៅព្រឹកថ្ងៃទី 16.17 មករា 2024 ថ្មីៗនេះតែម្ដង។
ប្រជាពលរដ្ឋទាំងនោះ ពួកគាត់ក៏បានលើកឡើងឲ្យក្រុមការងាររបស់យើងខ្ញុំបានដឹងជាបន្តទៅទៀតថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់តែងតែបានសង្កេតឃើញមានក្រុមឈ្មួញជាច្រើនដែលពួកគេបានធ្វើដំណើរមកពីតាមបណ្ដាតំបន់ផ្សេងៗ ដើម្បីចូលទៅទិញ ឈើខ្នាតស្រស់ៗ ឬ ក៏អុសខ្នាតស្រស់ៗ ដែលពួកគេបានធ្វើការដឹកជញ្ជូនចេញពីក្នុង តំបន់ដែនជម្រកត្វព្រៃភ្នំឱរ៉ាល់ យកមកគរទុកយ៉ាងរាយប៉ាយនិងយ៉ាង អនាធិបតេយ្យ នៅចំណុចអូត្រាវសព្វថ្ងៃនេះ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្នាក់ការរងបរិស្ថានអូត្រាវ ដែលគ្រប់គ្រងដោយលោក មុន ជាប្រធានស្នាក់ការរងបរិស្ថាន អូរត្រាវសព្វថ្ងៃនេះ តែម្ដង។
បន្ទាប់មកទើបក្រុមឈ្មួញទាំងនោះ ពួកគេធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើដូចជា អុសខ្នាតស្រស់ៗ ឬក៏ឈឺខ្នាតស្រស់ៗ និង ធ្យូងជាដើម។ល។ តាមរយ:រថយន្តកូរ៉េ តាមរថយន្តរសាំយ៉ុងឬក៏តាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីក្នុងតបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់ជាបន្តទៅទៀតដោយធ្វើចរាចរណ៍ឆ្លងកាត់តាមច្រកផ្លូវអូរត្រាវ យ៉ាងអនាធិបតេយ្យនិងយ៉ាងគគ្រឹកគគ្រេងស្ទើរតែរៀងរាល់ថ្ងៃមិនថាយប់មិនថាថ្ងៃនោះឡើយ…ដោយស្ថិតក្រោមការបើកដៃយ៉ាងពេញទំហ៊ឹង ពីសំណាក់លោក ម៉ុន ប្រធានស្នាក់ការរងបរិស្ថានអូរត្រាវ មន្ត្រីឧទ្យានុរក្សមួយចំនួនទៀតដែលបានកំពុងតែឈរជើងប្រចាំការការពារ អភិរក្សព្រៃឈើដែលនៅសេសសល់ចុងក្រោយ នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មួយប៉ែក ស្ថិតនៅចំណុចអូរត្រាវភូមិសាស្ត្រខេត្តកំពង់ស្ពឺសព្វថ្ងៃនេ ។
សេចក្តីរាយការណ៍ដដែលនោះ បានលើកឡើងជាបន្តទៅទៀតថា នៅក្នុងពេលបច្ចុប្បន្ននេះ លោក ម៉ុន ដែលជាប្រធានស្នាក់ការរងបរិស្ថានអូរត្រាវ ដែលបាននឹងកំពុងតែបោះទីតាំងឈរជើងប្រចាំការនៅចំណុចអូត្រាវសព្វថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថាកំពុងតែរកស៊ីបានយ៉ាងកាក់កបនិងរីកមុខរីកមាត់សម្បើមណាស់ តាមរយៈនៃការដាក់ពង្រាយកម្លាំងមន្ត្រីឧទ្យានុរក្សដែលត្រូវជាកូនចៅរបស់គាត់ ដែល ចាំមើលការខុសត្រូវការពារនិងអភិរក្សព្រៃឈើចម្រុះ នៅស្នាក់ការបរិស្ថានអូត្រាវសព្វថ្ងៃនេះ សំកុកចាំមើលតែផ្លូវក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើតាមគោយន្តកន្ត្រៃឬក៏តាមរថយន្តកែច្នៃប្រភេទផ្សេង ដោយគ្រប់ច្រកល្ហកទាំងអស់ នៅក្នុងតំបន់នោះជារៀងរាល់ថ្ងៃនេះតែម្ដង ដោយមិនរវល់អើពើរយកចិត្តទុកដាក់ចាត់វិធានការបង្ក្រាបនិងទប់ស្កាត់ អំពីសកម្មភាព របស់ក្រុមឈ្មួញដែលពួកគេបាននឹងកំពុងតែសម្រុកចូលទៅកាប់ ចូលទៅអារ ព្រៃឈើចម្រុះគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិសាស្ត្រខេត្តកំពង់ស្ពឺដែលមានព្រំប្រទល់ជាប់ទៅនឹងខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ឲ្យបានត្រឹមត្រូវនិងឲ្យមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់មកឲ្យអនុវត្តនោះឡើយ នេះបើយោងទៅតាមសេចក្តីរាយការណ៍ ដែលក្រុមការងារយើងខ្ញុំ បានទទួលពីប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់មួយចំនួននៅក្នុងពេលថ្មីៗនេះ។
ចំណែកឯសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតវិញនោះ ដូចជាអស់លោកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើមន្ត្រីជំនាញបរិស្ថាន និង មន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតដែលបាននឹងកំពុងតែឈរជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើ នៅតាមបណ្ដាស្នាក់ការឬក៏នៅតាមបណ្ដាគោលដៅរបស់ពួកគេដោយរៀងៗខ្លួន ទាំងអស់ស្ថិតនៅក្នុងភូមិសាស្ត្រនៃទឹកដីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសព្វថ្ងៃនេះនោះវិញទៀតសោត ក៏អស់លោកទាំងនោះពុំសូវជាមានឆន្ទៈនិងមន:សិការ ក្នុងការយកចិត្តទុកដាក់ចាត់វិធានកា របង្ក្រាបឬទប់ស្កាត់ បទល្មើសធនធានធម្មជាតិដែលបាននឹងកំពុងតែកើតឡើងយ៉ាងចម្រូងចម្រាស់គ្រប់រូបភាពទាំងអស់
នៅក្នុងដែនសមត្ថកិច្ចរបស់អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធនានាទាំងនោះកំពុងតែឈរជើងគ្រប់គ្រងសព្វថ្ងៃនេះ មិនថាតែពេលថ្ងៃ ឬក៏ពេលយប់នោះឡើយ ព្រមទាំងមិនបានអនុវត្តទៅតាមបទបញ្ជាឬក៏គោលការណ៍របស់ថ្នាក់ដឹកនាំខាងលើ ជាពិសេសបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ស្ដីអំពីយន្តការនៃការរឹតបន្តឹង នៃការទប់ស្កាត់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលលោកបានដាក់មកឲ្យអស់លោកមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ អនុវត្តច្បាប់ថ្នាក់ក្រោមជាតិ អនុឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់និងឲ្យមានប្រសិទ្ធភាព ទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំខាងលើខាងលើ ជាពិសេសនោះអវត្តន៍ឲ្យបានម៉ឺងម៉ាត់ទៅតាបទបញ្ជាក៏ដូចជាសេចក្ដីប្រកាសរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលលោកបានដាក់ចេញកាលពីគ្រាកន្លងមកនោះ នោះដែរ។ ហើយផ្ទុយពីការមិនយកចិត្តទុកដាក់ចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់អំពីសកម្មភាព របស់ក្រុមឈ្មួញទាំងនោះ ដែលពួកគេបាននឹងកំពុងតែសម្រុកចូលទៅកាប់ចូលទៅអារព្រៃឈើចម្រុះគ្រប់ប្រភេទ នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីក្នុងតំបន់ដែនព្រៃអភិរក្សនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងគគ្រឹក គគ្រេង និង យ៉ាងអនាធិបតេយ្យទៅតាមទាំងអំពើចិត្តរបស់ក្រុមឈ្មួញទាំងនោះដោយឆ្លងកាត់តាមច្រកផ្លូវអូរត្រាវ សំដៅមកកាន់ទីរួមខេត្តកំពង់ស្ពឺ ឬក៏សំដៅយកទៅលក់ចែកចាយនៅតាមបណ្ដាដេប៉ូផ្សេងៗទៀតនៅតាមបណ្ដាស្រុកនានា ស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដូចជាសព្វថ្ងៃទៅវិញ ។ នោះទៀតសោត អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះពួកគេថែមទាំងបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញទាំងនោះពួកគេបានចិត្តក្នុងការធ្វើព្យុះធ្វើភ្លៀងដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទនិងដឹកជញ្ជូនធ្យូង ឆ្លងកាត់តាមស្នាក់ការឬក៏ឆ្លងកាត់តាមគោលដៅ របស់អស់លោកទាំងនោះ ដែលកំពុងតែឈរជើងប្រចាំការសព្វថ្ងៃនេះយ៉ាងរំភើយ ដោយអស់លោកទាំងនោះធ្វើជាមិនដឹងធ្វើជាមិនឮនិងធ្វើជាមើលមិនឃើញ ទៅវិញថែមទៀតផង ដោយពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍ក្រុមគ្រួសារនិងផលប្រយោជន៍ របក្សពួករបស់គេតែមួយក្តាប់តូចតែប៉ុណ្ណោះទៅវិញនោះទេ។
ណ្ហើយចុះ ដើម្បីជៀសវាងកុំឲ្យអស់លោកអាជ្ញាធរដែនដីមួយក្តាប់តូច និងអស់លោកសមត្ថកិច្ចជំនាញមត្ថកិច្ចជំនាញ នៅតាមស្ថាប័នពាក់ព័ន្ធមួយក្ដាប់តូតូចទាំងនោះ មានការរិះគន់ចោទប្រកាន់ឬក៏វាយប្រហារមកលើក្រុមការងា របាសិទ្ធ ធីវី យើងខ្ញុំថា ផ្សាយព័ត៌មានមិនពិត ដោយចេះតែថាចេះតែនិយាយបំភ្លៃបំភ្លើពីការពិត ធ្វើឲ្យប្រាសចាកពី ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះ ក្រុមការងារបាសិទ្ធ ធីវី យើងខ្ញុំ និងបង្ហាញ នៅរូបភាពនៃសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះដែលពួកគេបានធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើ ដូចជាដឹកជញ្ជូនធ្យូង ដឹកជញ្ជូនអុសខ្នាតឬក៍ ឈើខ្នាតស្រស់ៗ ៘ របស់ក្រុមឈ្មួញទាំងនោះ តាមរយ:គោយន្តកន្ត្រៃ តាមរថយន្តសាំយ៉ុង តាមរថយន្តកូរ៉េ ឬក៏តាមរថយន្តប្រភេទផ្សេងៗទៀត ចេញពីក្នុងតំបន់អូរត្រាវ ឆ្លងកាត់តាមច្រកផ្លូវអូរត្រាវយ៉ាងអនាធិបតេយ្យទៅតាមតែអំពើចិត្តរបស់ក្រុមឈ្មួញទាំងនោះ សំដៅមកកាន់ទីរួមខេត្តកំពង់ស្ពឺ ឬក៏សំដៅទៅតាមស្រុកមួយចំនួនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺដើម្បីយកឈើទាំងនោះទៅលក់ឲ្យក្រុមឈ្មួញផ្សេងៗទៀតជាបន្ត យ៉ាងគគ្រឹកគគ្រេងនិងយ៉ាងអនាធិបតេយ្យ កាលពីពេលកន្លងៗមក រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយរូបភាពនៃសកម្មភាពទាំងនេះ ត្រូវបានក្រុមការងារ បាសិទ្ធ វីធីយើងខ្ញុំ និងអ្នកសារព័ត៌មានផ្សេងទៀត នៅក្នុងស្រុក បានតាមប្រមាញ់ថតផ្ដិតយកនូវរូបភាពបាន នៅក្នុងអំឡុងពាក់កណ្ដាលខែ ធ្នូរ ឆ្នាំ ៣០២៣ និងនៅក្នុងអំឡុងដើមខែ មករា ២០២៤ ថ្មីៗនេះ ហើយសកម្មភាពនៃការដឹកជញ្ជូនធ្យូង ដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះផ្សេងៗ របស់ក្រុមឈ្មួញទាំងនោះពួកគេនៅតែបន្តសកម្មភាព ជារឿយៗនិងជារៀងរាល់ថ្ងៃនេះតែដដែលដោយមិនខុសទៅនឹងកាលពីពេលកន្លងកន្លងមកនោះដែរ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា ពួកគាត់ក៏ពុំបានដឹងដែរនោះថា តើអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលពួកគេបាននឹងកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសពថ្ងៃនេះ បានទទួលនូវលាភសក្ការៈឬក៏សំណូកសូកប៉ាន់ ពីសំណាក់ក្រុមឈ្មួញដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយ:គោយន្តកន្ត្រៃ រថយន្តសាំយ៉ុង រថយន្តកូរ៉េនិងរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីតាមបណ្ដាតំបន់នានា ស្ថិតនៅក្នុងតំបន់ព្រៃនៃដែនអភិរក្សជំរកសត្វព្រៃភ្នំឱរ៉ាល់ ដូចជានៅក្នុងតំបន់អូរត្រាវ សព្វថ្ងៃនេះជាដើម នៅក្នុងមួយខែៗ ចំនួនប៉ុន្មានសែនឬក៏ចំនួនប៉ុន្មានលានរៀលដែរនោះឡើយ។
ក្រោយពីប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក៏ដូចជាមហាជនជាច្រើនទៀត ពួកគាត់បានឃើញសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះ នៅតែបន្តសម្រុកដឹកដឹកជញ្ជូនធ្យូង ដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទ តាមមធ្យោបាយផ្សេងៗយ៉ាងកំហុកចេញពីក្នុងតំបន់អភិរក្សដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់តាមច្រកផ្លូវអូត្រាវ ដោយពុំមានការទប់ស្កាត់ពីសំណាក់អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ យ៉ាងដូច្នេះហើយនោះ ទើបបានពួកគាត់នាំគ្នាសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិ និងឯកឧត្តមអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលលោកបានដាក់មកឲ្យអស់លោកមន្ត្រីជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ អនុវត្តច្បាប់ថ្នាក់ក្រោមជាតិ អនុឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់និងឲ្យមានប្រសិទ្ធភាព ទៅតាមគោលការណ៍របស់ថ្នាក់ដឹកនាំខាងលើខាងលើ ជាពិសេសនោះអវត្តន៍ឲ្យបានមុឺងម៉ាត់ទៅតាបទបញ្ជាក៏ដូចជាសេចក្ដីប្រកាសរបស់ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដែលលោកបានដាក់ចេញកាលពីគ្រាកន្លងមកនោះ នោះដែរ។ ហើយផ្ទុយពីការមិនយកចិត្តទុកដាក់ចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់អំពីសកម្មភាព របស់ក្រុមឈ្មួញទាំងនោះ ដែលពួកគេបាននឹងកំពុងតែសម្រុកចូលទៅកាប់ចូលទៅអារព្រៃឈើចម្រុះគ្រប់ប្រភេទ នៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីក្នុងតំបន់ដែនព្រៃអភិរក្សន នៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងគគ្រឹក គគ្រេង និង យ៉ាងអនាធិបតេយ្យទៅតាមទាំងអំពើចិត្តរបស់ក្រុមឈ្មួញទាំងនោះដោយឆ្លងកាត់តាមច្រកផ្លូវអូរត្រាវ ឬក៏តាមច្រកទ្វាររបស់ក្រុមហ៊ុន អេច អិល អេច សំដៅមកកាន់ទីរួមខេត្តកំពង់ស្ពឺ ឬក៏សំដៅយកទៅលក់ចែកចាយនៅតាមបណ្ដាដេប៉ូផ្សេងៗទៀតនៅតាមបណ្ដាស្រុកនានា ស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺ ដូចជាសព្វថ្ងៃទៅវិញនោះទៀតសោត អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះពួកគេថែមទាំងបណ្ដែតបណ្ដោយ ឲ្យក្រុមឈ្មួញទាំងនោះពួកគេបានចិត្តក្នុងការធ្វើព្យុះធ្វើភ្លៀងដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទនិងដឹកជញ្ជូនធ្យូង ឆ្លងកាត់តាមស្នាក់ការឬក៏ឆ្លងកាត់តាមគោលដៅ របស់អស់លោកទាំងនោះដែលកំពុងតែឈរជើងប្រចាំការសព្វថ្ងៃនេះយ៉ាងរំភើយ ដោយអស់លោកទាំងនោះធ្វើជាមិនដឹងធ្វើជាមិនឮនិងធ្វើជាមើលមិនឃើញ ទៅវិញថែមទៀតផង ដោយពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន..ផលប្រយោជន៍ក្រុមគ្រួសារនិងផលប្រយោជន៍ របក្សពួករបស់គេតែមួយក្តាប់តូចតែប៉ុណ្ណោះទៅវិញនោះទេ។ ណាស់ហើយទៅចុះដើម្បីជៀសវាងកុំឲ្យអស់លោកអាជ្ញាធរដែនដីមួយក្តាប់តូច និងអស់លោកសមត្ថកិច្ចជំនាញមត្ថកិច្ចជំនាញនៅតាមស្ថាប័នពាក់ព័ន្ធមួយក្ដាប់តូតូចទាំងនោះមានការរិះគន់ចោទប្រកាន់ឬក៏វាយប្រហារមកលើក្រុមការងា របាសិទ្ធ ធីវី យើងខ្ញុំថា ផ្សាយព័ត៌មានមិនពិត ដោយចេះតែថាចេះតែនិយាយបំភ្លៃបំភ្លើពីការពិត ធ្វើឲ្យប្រាសចាកពី ក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះ ក្រុមការងារបាសិទ្ធ ធីវី យើងខ្ញុំ និងបង្ហាញ នៅរូបភាពនៃសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះដែលពួកគេបានធ្វើការដឹកជញ្ជូនផលអនុផលព្រៃឈើ ដូចជាដឹកជញ្ជូនធ្យូង ដឹកជញ្ជូនអុសខ្នាតឬក៍ ឈើខ្នាតស្រស់ៗ ៘ របស់ក្រុមឈ្មួញទាំងនោះ តាមរយ:គោយន្តកន្ត្រៃ តាមរថយន្តសាំយ៉ុង តាមរថយន្តកូរ៉េ ឬក៏តាមរថយន្តប្រភេទផ្សេងៗទៀត ចេញពីក្នុងតំបន់អូរត្រាវ ឆ្លងកាត់តាមច្រកផ្លូវអូរត្រាវយ៉ាងអនាធិបតេយ្យទៅតាមតែអំពើចិត្តរបស់ក្រុមឈ្មួញទាំងនោះ សំដៅមកកាន់ទីរួមខេត្តកំពង់ស្ពឺ ឬក៏សំដៅទៅតាមស្រុកមួយចំនួនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺដើម្បីយកឈើទាំងនោះទៅលក់ឲ្យក្រុមឈ្មួញផ្សេងៗទៀតជាបន្ត យ៉ាងគគ្រឹកគគ្រេងនិងយ៉ាងអនាធិបតេយ្យ កាលពីពេលកន្លងៗមក រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយរូបភាពនៃសកម្មភាពទាំងនេះ ត្រូវបានក្រុមការងារ បាសិទ្ធ វីធីយើងខ្ញុំ និងអ្នកសារព័ត៌មានផ្សេងទៀត នៅក្នុងស្រុក បានតាមប្រមាញ់ថតផ្ដិតយកនូវរូបភាពបាន នៅក្នុងអំឡុងពាក់កណ្ដាលខែ ធ្នូរ ឆ្នាំ ៣០២៣ និងនៅក្នុងអំឡុងដើមខែ មករា ២០២៤ ថ្មីៗនេះ ហើយសកម្មភាពនៃការដឹកជញ្ជូនធ្យូង ដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះផ្សេងៗ របស់ក្រុមឈ្មួញទាំងនោះពួកគេនៅតែបន្តសកម្មភាព ជារឿយៗនិងជារៀងរាល់ថ្ងៃនេះតែដដែលដោយមិនខុសទៅនឹងកាលពីពេលកន្លងកន្លងមកនោះដែរ។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា ពួកគាត់ក៏ពុំបានដឹងដែរនោះថា តើអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលពួកគេបាននឹងកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបរាល់បទល្មើសព្រៃឈើគ្រប់ប្រភេទ នៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសពថ្ងៃនេះ បានទទួលនូវលាភសក្ការៈឬក៏សំណូកសូកប៉ាន់ ពីសំណាក់ក្រុមឈ្មួញដឹកជញ្ជូនធ្យូង និងដឹកជញ្ជូនផលអនុផលព្រៃឈើតាមរយ:គោយន្តកន្ត្រៃ រថយន្តសាំយ៉ុង រថយន្តកូរ៉េនិងរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ចេញពីតាមបណ្ដាតំបន់នានា ស្ថិតនៅក្នុងតំបន់ព្រៃនៃដែនអភិរក្សជំរកសត្វព្រៃភ្នំឱរ៉ាល់ ដូចជានៅក្នុងតំបន់អូរត្រាវ សព្វថ្ងៃនេះជាដើម នៅក្នុងមួយខែៗ ចំនួនប៉ុន្មានសែនឬក៏ចំនួនប៉ុន្មានលានរៀលដែរនោះឡើយ។ ក្រោយពីប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺក៏ដូចជាមហាជនជាច្រើនទៀត ពួកគាត់បានឃើញសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះ នៅតែបន្តសម្រុកដឹកដឹកជញ្ជូនធ្យូង ដឹកជញ្ជូនផលអនុផលព្រៃឈើចម្រុះគ្រប់ប្រភេទ តាមមធ្យោបាយផ្សេងៗយ៉ាងកំហុកចេញពីក្នុងតំបន់អភិរក្សដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់តាមច្រកផ្លូវអូត្រាវ ដោយពុំមានការទប់ស្កាត់ពីសំណាក់អស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ យ៉ាងដូច្នេះហើយនោះ ទើបបានពួកគាត់នាំគ្នាសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិ និងឯកឧត្តមអៀង សុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន
សូមឯកឧត្តមមេត្តាជួយរឹតបន្តឹងយន្តការនៃការ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលបាននឹងកំពុងតែកើតមានឡើងយ៉ាងចម្រូងចម្រាស់ នៅលើទឹកដីនៃស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺសព្វថ្ងៃនេះ និងមេត្តាជួយលៃលក ចាត់វិធានការ បង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ ដែលបាននឹងកំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅលើទឹកដីនៃតំបន់នោះ ឱ្យបានទាន់ពេលវេលានិងឲ្យមានប្រសិទ្ធភាពទៅតាមផ្លូវច្បាប់ផង បើមិនដូច្នេះទេ គម្របព្រៃឈើចំរុះដែលនៅសេសសល់ចុងក្រោយនៅក្នុងតំបន់ដែនជម្រុះសត្វព្រៃភ្នំឪរ៉ាល់ ដែលមានព្រំប្រទល់ជាប់ទៅនឹងទឹកដីនៃខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់ក៏ដូចជាជាប់ទៅនឹងព្រំប្រទល់នៃទឹកដីខេត្តកោះកុងសព្វថ្ងៃនេះ នឹងត្រូវវិនាសហិនហើយអស់ ដោយពុំមានសេសសល់ក្រោមកណ្ដាប់ដៃរបស់ក្រុមឈ្មួញ និងអស់លោកសមត្ថកិច្ចជំនាញមួយក្ដាប់តូចដែលឡេមឡឹមៗគ្រាប់ល្ពៅ គ្រាប់ល្ពៅស្ងោរដាំមិនដុះទាំងនោះ នៅក្នុងពេលដ៏ឆាប់ៗ នាថ្ងៃខាងមុខនេះជាក់ជាពុំខានឡើយ។ ភ្នែកឯលោក ម៉ុន ដែលជាប្រធានស្នាក់ការបរិស្ថានរងអូត្រាវិញនោះ ក្រុមការងាររបស់យើងខ្ញុំ នៅពុំទាន់អាចស្វែងរកប្រភពណាមួយ ដើម្បីសុំការប្រតិកម្ម ក៏សុំការបកស្រាយពីគាត់ជុំវិញបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងដូចខាងលើនោះ បាននៅឡើយនោះទេនៅក្នុងថ្ងៃនេះ៕







