- ព័ត៌មានជាតិ

រថយន្ត​ឆ្នៃ​(​ប៉ា​កុង​)​ចំនួន​6​គ្រឿង​លាក់ទុក​ក្នុងព្រៃ​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ដឹកនាំ​កម្លាំង​បង្ក្រាប​នៅ​ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​រថយន្ត ឆ្នៃ​(​បា​កុង​)​ចំនួន​06​គ្រឿង​ដែល​ក្រុម​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ពោធិសាត់ យក​មក​លាក់ទុក​ក្នុង​ព្រៃ​ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ច័ន្ទ ១៣​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​29 ខែកក្កដា ឆ្នាំ​2019 ឯកឧត្តម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំងចំរុះ ចុះបង្ក្រាប​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំនួុន ០6​គ្រឿង ដែល​ក្រុម​ឈ្មួុញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ខេត្ត​ពោធិ៍សាត់ បើក​យក​មក​លាក់ទុក នៅ​ចំណុច​និយាម​កា 405145-1303450 ស្ថិត​ក្នុង​ទីតាំង​ចំការ​ក្រូច​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់ ។​

​វត្ថុតាង​រថយន្ត​ច្នៃ​(​ប៉ា​កុង​)​ចំនួន ០6​គ្រឿង​ខាងលើ​ត្រូវ​រង់ចាំ​ក្រុម​ការងារ​ជំនាញ ដុត និង​កាត់​កម្ទេចចោល របស់​គណៈកម្មការ​បង្ក្រាប​បទល្មើស​ថ្នាក់ជាតិ នឹង​មក​ធ្វើ​ការដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃទី 3០ ខែកក្កដា ឆ្នាំ​2019​។

​យោង​ទៅតាម​សំណេរ Facebook ផ្ទាល់​របស់​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា ទឹកដី​ខេត្ត​កំពង់ស្ពឺ មិនមែន​ជា​ទីកន្លែង​ស្ងប់​សុខ​សម្រាប់​ឧក្រិដ្ឋជន​ប្រព្រឹត្ត​នូវ​បទល្មើស​ឡើយ​។​
​ដោយ​៖​អ៊ុំ ចិត្ត្រា​

 

Leave a Reply

Your email address will not be published. Required fields are marked *