- សន្តិសុខ សង្គម

​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​បាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជន​ជាតិ​នី​សេរី​យ៉ាង​ម្នាក់​ព្រមទាំង​ថ្នាំញៀន​ជាង​២០​គីឡូក្រាម

​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី យប់ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៩
​ក្នុង​ប្រត្តិបត្តការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាល​ខណ្ឌ​ដង្កោ និង​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​បាន​ជាង​២០ គីឡូក្រាម​និង​ឃាត់​បុរស​ជនជាតិ​នី​សេរីយ៉ា​៣​នាក់​ត្រង់ចំណុច​ក្នុងផ្ទះ​យីហោ សំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ ចំរើន​ផល សងា្ក​ត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ចំនួន​០៣​នាក់​រួមមាន​ទី​១.​ឈ្មោះ ម៉ា​ឌូ​កា ច​ន​អេស​ឈី​ប៊ូ​ឌូ ហៅ MADUKAJONASCHIBU DO ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ នី​សេរីយ៉ា មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះសំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សងា្ក​ត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មាន ជ័យ រាជធានី​ភ្នំពេញ ។​
​ទី​២.​ឈ្មោះ អ៊ូ​ប៊ីស៊ី​ស៊ី​កោឌី​ណាកា​ឈី​ម័រ​រៀ ហៅ OBIESIE CHIKA ODINAKA CHIEMERIE ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​នី​សេរីយ៉ា មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះសំណាក់​តូ​នី ផ្លូវ​បេតុង ភូមិ​ចំរើន​ផល សងា្ក​ត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​ទី​៣.​ឈ្មោះ DAVIS CANKWDO ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​នី​សេរីយ៉ា មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​បុរី​ពិភព​ថ្មី​ចំការ​ដូង ភូមិ​ថ្មី សងា្ក​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
​ក្នុងនេះ​ដកហូត​វត្ថុតាង​ចាប់​យក​រួមមាន​
​ទី​១-​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២១ កញ្ចប់​ថង់​ផ្លា​ស្ទីចពណ៌​លឿង​
​ទី​២-​លិខិតឆ្លងដែន​ចំនួន​០៣​ក្បាល​
​ទី​៣-​សាក់​កាដូ (​កាបូប​ស្ពាយ​) ចំនួន​០២ (​ពណ៌​ខ្មៅ​០១,​ពណ៌​ខៀវ​០១)
​ទី​៤-​ទូរស័ព្ទដៃ​ចំនួន​០៤​គ្រឿង (SAMSUNG S8+ ពណ៌​ខ្មៅ​ចំនួន​០១,NOKIA ចុច​ពិល​ពណ៌​ខ្មៅ​ចំនួន​០១,NOKIA 3310 ពណ៌​ស​ចំនួន​០១,SAMSUNG J7 ពណ៌​ទឹក មាស​ចំនួន​០១)​ទី​៥-​ឯកសារ​មួយចំនួន ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ សមត្ថកិច្ច​កំពុងតែធ្វេីកា​រសាក​សួរនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *