- សន្តិសុខ សង្គម

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធ​តុ​ញៀន​

​ខេត្ត​កំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​តាម​ដីកា លេខ 151​របស់​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃទី​24 ខែ​05 ឆ្នាំ​2019​របស់​ចៅក្រម ម៉ែន វណ្ណះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួនជ​ន​សង្ស័យ​នៅ​វេលា​ម៉ោង​12 និង​30​នាទី ថ្ងៃទី 29 ខែកក្កដា ឆ្នាំ​2019 នៅ​ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​

​កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​បាន​ឃាត់​មុខសញ្ញា​ម្នាក់​ឈ្មោះ គង់ រៀម (​ចាន់ រៀម )​ភេទ​ប្រុស អាយុ 29 ឆ្នាំ​នៅ​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ក្រោយ​ឃាត់ខ្លួន​មុខសញ្ញា​ខាងលើ​យើង​បាន​ឆែកឆេរ​ខ្លួន​រក​ឃើញ​គ្រឿងញៀន​ចំនួន 1​កញ្ចប់​ធំ ។

​ករណីនេះ ជំនាញ​កំពុងធើ្វ​ការសាកសួនឹ​ងក​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ចាត់ការ​តាម​និតិ​វិធី ៕
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *