សំបូរ-ក្រចេះ ៖ នៅរសៀលថ្ងៃទី ១៨ មករា ២០២៤ នេះ ក្រុមការងាររបស់សុធាវីរបស់យើងខ្ញុំបាទទទួលនូវសេចក្តីរាយការណ៍ដ៍ច្បាស់ការ ពីប្រជាពលរដ្ឋនៅស្រុកសំបូរខេត្តក្រចេះ ក៏ដូចជាអ្នកកាសែតមួយចំនួនទៀតដែលពួកគេបានបំពេញបេសកកម្ម របស់ពួកគេនៅតាមបណ្ដាអង្គភាពជាមួយចុះទៅយកព័ត៌មាន ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើក្នុងការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញតាមមធ្យោបាយផ្សេងៗ ចេញពីក្នុងតំបន់ដែនជំរកសត្វព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំបូរខេត្តក្រចេះ ដែលមានត្រឹមប្រគល់ជាប់ប៉ុណ្ណឹងទឹកដីនៅស្រុកឈាមបូកនិងស្រុកសាលាបរិបាកខេត្តស្ទឹងត្រែង។
នៅក្នុងខណៈពេលនោះ ពួកគេក៏បានប្រទះឃើញម៉ូតូដឹកជញ្ជូនឈើប្រណិតឬក៏ឈើប្រភេទលេខ ១ ចេញពីក្នុងតំបន់ដែនចំរុះសត្វព្រៃឡង់ នៅចំណុច ត្រាំដុម ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំវឌ្ឍនៈ ហើយឈឺទៅនោះត្រូវបានក្រុមឈ្មួញដឹកជញ្ជូនចេញពីក្នុងតំបន់ដែនជម្រុះសត្វព្រៃឡង់សំដៅមកកាន់ទឹកដីស្រុកព្រែកប្រសប់និងស្រុកសំបូរ នៃដងទន្លេមេគង្គ នឹង ឆ្លងសាឡង់នៅកំពុងដរឬស្សីចារ និង ដរកំពុងដ៏កាកុត សំដៅមកកាន់ស្រុកចាប់បក្សបុរីនិងស្រុកសំបូរខេត្តក្រចេះនៅត្រើយ ខាងកើតនៃដងទន្លេមេគង្គ ដើម្បីយកមកលក់ចែកចាយឲ្យម្ចាស់រោងសិប្បកម្មកែច្នៃឈើប្រណីតនានា ស្ថិតនៅតាមបណ្ដាភូមិឃុំមួយចំនួននៅក្នុងស្រុកសំបូរនិងនៅក្នុងខេត្តក្រចេះ ។ ចំណែកឯឈើមួយចំនួនទៀតពួកគេស្តុកលាក់ទុកនៅតាមបណ្ដាផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងតំបន់នោះ ដើម្បីលក់ចែកចាយទៅឲ្យក្រុមឈ្ងួតមួយចំនួនទៀត ពួកគេធ្វើការដឹកជញ្ជូនចេញពីក្នុងតំបន់នោះ រថយន្តសាំយ៉ុងឬក៏រថយន្តប្រភេទផ្សេងៗទៀត ដូចបង្កប់គ្រឿងសង្ហារឹមនៅពីខាងលើឈើទាំងនោះនៅពីខាងក្រោម យកទៅលក់នៅទីផ្សារក្នុងស្រុកឬក៏នៅខាងក្រៅស្រុក ទៅតាមសេចក្តីរាយការណ៍ដែលក្រុមការងារបាសិទ្ធ ធាវីរបស់យើងខ្ញុំ ទទួលបានពីប្រជាពលរដ្ឋនៅស្រុកសំបូរនិងស្រុកព្រែកប្រព្វ បានប្រាប់ឲ្យបានដឹងនៅល្ងាចថ្ងៃទី ១៨មករា ២០២៤។
ចំណែកឯប្រភពព័ត៌មានដ៏ច្បាស់ការដាច់កន្លែងមួយទៀតពីស្រុកព្រែកប្រសព្វនិងស្រុកសំបូរដដែលនោះបានលើកឡើងឲ្យបានដឹងជាបន្តទៅទៀតថា នៅក្នុងពេលបច្ចុប្បន្ននេះមានក្រុមឈ្មួញធំៗក្រាស់ៗមួយចំនួនទៀត នៅក្នុងតំបន់នោះនឹងមកពីខេត្តកំពង់ចាម បាទកំពុងតែរៀបចំគម្រោងការធ្វើការដឹកជញ្ជូនឈើប្រភេទលេខ ២ នឹងឈើប្រភេទលេខ ២ ក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ រថយន្តកែសាំយ៉ុងកែច្នៃធំៗ តាមគោយន្តកន្ត្រៃ ឬក៏តាមរថយន្តកែច្នៃប្រភាពផ្សេងៗទៀត ក្នុងតំបន់ដែនជំរុះសត្វព្រៃឡង់ ឆ្លងកាត់តាមស្រុកសំបូរនិងស្រុកព្រែកប្រសព្វខេត្តក្រចេះ សំដៅទៅកាន់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ឬក៏ឆ្លងដ៏ព្រែកតាហ៊ុប សំដៅមកកាន់នៅស្រុកឆ្លូងឆ្ពោះទៅកាន់ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ ជាបន្តទៅទៀតហើយនៅក្នុងរដូវកាលនេះ ជាប់ពីក្រុមឈ្មួញទាំងនោះពួកគេ និយាយចរចាចាកចេកចាក់ស្ករ ត្រូវរកគ្នាជាមួយនឹងអស់លោកមន្ត្រីបរិស្ថានដែលពួកគេបានកំពុងតែបោះស្នាក់ការឈរជើងប្រចាំការចាំការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងតំបន់ដែនជំរកសត្វព្រៃឡង់ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំបូរសព្វថ្ងៃនេះ នឹង សមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលបានកំពុងតែឈរជើងប្រចាំការ ចាំបង្ក្រាបបទល្មើសព្រៃឈើនៅតាមបណ្ដាស្នាក់ការឬក៏នៅតាមបណ្ដាគោលដៅរបស់ពួកគេផ្សេងៗ នៅលើទឹកដីនៃតំបន់នោះសព្វថ្ងៃនេះរួចរាល់ឬក៏ស្រេចបាច់រួចរាល់ហើយនោះ។
រាយការណ៍បានបន្តទៀតថា គ្រប់ក្រុមឈ្មួញដែលពួកគេបានប្រកបមុខរបររកស៊ីដឹកជញ្ជូនឈើប្រភេទលេខ ១ តាមម៉ូតូ តាមគោយន្តកន្ត្រៃ សាំចុងកែច្នៃ គាត់តាមរថយន្តកែច្នៃប្រភេទផ្សេងៗទៀត ក្នុងតំបន់ដែនជំរកសត្វព្រៃឡង់ឆ្លងកាត់តាម ស្រុកសំបូរនិងឆ្លងកាត់តាមស្រុកព្រែកប្រសព្វ ជារឿយៗ ជាហូរជាហែរ កប់ទៅដោយសភាពយ៉ាងរលូនកាលពីគ្រាកន្លងៗមកនោះ រហូតមកដល់ពេលបច្ចុប្បន្ននេះ យ៉ាងដូច្នេះ ពួកគេបានធ្វើឡើងដោយស្ថិតនៅក្រោមការបើកសញ្ញាភ្លើងខៀវ ឬក៏បើកដៃយ៉ាងពេញទំហឹងដោយស្ងាត់ៗ សំណាក់អស់លោកមន្ត្រីបរិស្ថានមួយចំនួន ដែលបានកំពុងតែបោះស្នាក់ការ ឈរជើងប្រចាំការនៅចំណុច គុម្ពគយ ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំកំពង់ចាមស្រុកសំបូរ សព្វថ្ងៃនេះ និងអស់លោកមេព្រៃ មន្ត្រីកងរាជអាវុធហត្ថ និងអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ យ៉ាងស្ងាត់ៗ។ ណាស់ ។ ហើយទៅចុះដើម្បីជៀសវាង អស់លោកសមត្ថកិច្ចជំនាញ ទៅតាមបណ្ដាស្ថាប័នពាក់ព័ន្ធទាំងនោះ នាំគ្នារិះគន់វាយប្រហារ ឬក៏ចោទប្រកាន់ទម្លាក់កំហុស មកលើក្រុមការងារ បាសិទ្ធ ធីវី ក្នុងប្រការណាមួយថា ក្រុមការងារ បាសិទ្ធ ធីវី ខ្ញុំផ្សាយព័ត៌មានមិនពិត ផ្សាយព័ត៌មានបំផ្លាស់ ឬក៏បំភ្លៃពីការពិត ផ្សាយព័ត៌មានញុះញង់មួលបង្កាច់ឬក៏បរិហារកេរ្តិ៍នោះ ក្រុមការងាររបស់យើងខ្ញុំនឹងបង្ហាញនៅរូបភាពនៃសកម្មភាពរបស់ក្រុមឈ្មួញដែលពួកគេបានដឹកជញ្ជូនឈើតាមម៉ូតូ ចេញពីក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ឬក៏ចេញពីក្នុងតំបន់ព្រៃសហគមន៍នានា ស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំបូរ ដែលក្រុមអ្នកសារព័ត៌មានមួយចំនួនទៀតដែលពួកគាត់បានតាមថតផ្ដិតយករូបភាពនៃសកម្មភាព របស់ក្រុមឈ្មួញ ដែលបាន ដែលពួកគាត់បានប្រទះឃើញ នៅចំណុចត្រាំដុម ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំវឌ្ឍនៈ នៅក្នុងខណៈពេលដែលក្រុមអ្នកសារព័ត៌មានទាំងនោះពួកគេបានចុះទៅយក ព័ត៌មាន ។
ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ នៅរសៀលថ្ងៃទី ១៨.មករា.២០២៤.យ៉ាងជាក់ជាក់ស្ដែងដោយឥតមានការក្លែងបន្លំឬក៏បំភ្លៃ រូបភាពទាំងនេះ ដើម្បីយកមកធ្វើការផ្សព្វផ្សាយព័ត៌មាន ដោយផ្ទុយអំពីការពិតនឹងធ្វើឲ្យមានការប្រាស់ចាកពីក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននោះឡើយ។។ ពាក់ព័ន្ធជុំវិញបញ្ហាដែលប្រជាពលរដ្ឋនៅស្រុកសំបូរ និង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រមទាំងអ្នកសារព័ត៌មានមួយចំនួនទៀតគាត់បានលើកឡើងដូចជាខាងលើនោះ ក្រុមការងារបាសិទ្ធធីវី របស់យើងខ្ញុំ នៅពុំទាន់អាចរកប្រភពណាមួយ ដើម្បីធ្វើការទំនាក់ទំនងសុំការប្រតិកម្មឬក៏សុំការអធិប្បាយខ្លះៗ ជុំវិញបញ្ហាខាងលើនោះ ពីសំណាក់លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃឡង់ និងពីសំណាក់លោក ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋបានលើកឡើង ដូចជាខាងលើនោះបាននៅឡើយនោះទេនៅក្នុងថ្ងៃនេះ។







