- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​ជា​មុខសញ្ញា បាន​ប្រព្រឹត្ត​បទល្មើស ៣ ករណី​ផ្សេងៗ​គ្នា ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើរ ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ជនសង្ស័យ​ជា​ក្មេង​ទំនើង​សរុប​ចំនួន​១៨​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​០៣​ករណី​ផ្សេង​គ្នា នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ប្លន់​ម៉ូតូ កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៤ ត្រូវបាន​យក​មក​បង្ហាញ​មុខ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​ក្នុងសង្គម​បង្ក​ភាព​ប៉ះពាល់​អសន្តិសុខ​សង្គម ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ការដឹកនាំ​កម្លាំង​ស្រាវជ្រាវ​បង្ក្រាប​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ប៊ុន ស​ត្យា ស្នងការរង ទទួល​ផែនកា​រងារ​ព្រហ្មទណ្ឌ និង​លោក​ឧត្តមសេនីយ៍ត្រី លី ប៊ុន​អេង ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការចូលរួម​សហកា​រ​ពី​កម្លាំង​អធិការ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពាក់ព័ន្ធ​មួយចំនួន​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖ ជនសង្ស័យ​ជា​ក្មេង​ទំនើង​១៨​នាក់​ខាងលើ​៖​ក្រុមទី​១ មាន​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​យក​ជើង​ធាក់ ផ្តួល ម៉ូតូ រួច​ប្លន់​យក​ម៉ូតូ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​០៣​ករណី ត្រូវ​បាន​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៤ ដោយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​។​

​ក្រុមទី​២ មាន​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​នឹង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ដកហូត​វត្ថុតាង​អាវុធខ្លី​ហ្គាស​០១​ដើម ម៉ូតូ​០២​គ្រឿង​និង​កាំបិត​បុ័ងតោ​ចំនួន​០២​។

​ក្រុមទី​៣ មាន​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានភាព​ទម្ងន់ទោស បង្ក្រាប​ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌប្ញស្សីកែវ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៤ នៅក្នុង​ខណ្ឌប្ញស្សីកែវ​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយ​ចំនួន​ផងដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *