- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ពី​សប្បុរសជន ដល់​អង្គភាព​ចំណុះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ក្រុម​ការងារ​សង្កាត់​ព្រែកកំពឹស​!

នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់​ឲ្យ​ក្រុមការងារ​ធ្វើ​ការបែងចែក​ត្រីខកំប៉ុង ដែល​ទទួលបាន​ការឧបត្ថម្ភ​ពី​សប្បុរសជន ជូន​ដល់​តំណាង​តាម​បណ្តា​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ក៏​ដូច​ជា​អង្គភាព​ចំណុះ យក​ទៅ​ចែក​ជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ម្នាក់ៗ​ទទួលបាន​ត្រីខកំប៉ុង ចំនួន ០១​យួរ ស្មើ​១០​កំប៉ុង​ដូចៗ​គ្នា និង​បាន​ផ្ដល់ជូន​នូវ​ត្រីខកំប៉ុង​ក្នុង​០១​អង្គភាព​ចំនួន ០២​កេស បន្ថែមទៀត សម្រាប់​បម្រុង​ទុក​ក្នុង​រោង​បាយ ព្រមទាំង​ជូន​ដល់​ក្រុម​ការងារ​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ត្រីខកំប៉ុង​សរុប​ចំនួន ៣១​កេស ផងដែរ​៕​

Leave a Reply

Your email address will not be published. Required fields are marked *