- ព័ត៌មានជាតិ

​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​ព្រឹក្ស ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិរុណ សមាជិក​សភា​មណ្ឌលកណ្ដាល និង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​ព្រឹក្ស ស្ថិតនៅ​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​លើកឡើង​ថា​៖ ព្រះវិហារ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជម្ពូ​ព្រឹក្ស ដែល​បាន​កាត់​ឫស​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​មួយទៀត ជាមួយ និង​សមិទ្ធផល​នានា​ជាច្រើន​ផ្សេង​ទៀត​របស់​សង្កាត់​សិត្បូ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​វិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង​បរិយាប័​ន្ន​។

​ឯកឧត្ដម​អភិបាលខេត្ត បន្តថា​៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ មាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេសក៍​វ័យក្មេង ដ៏​ឆ្នើម​មួយរូប បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ មាន​បាវចនា​ចំនួន​៥ គឺ​ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដែល​មាន​ការកែទម្រង់ និង​ពង្រឹង​អភិបាលកិច្ច​ជា​ស្នូល ដោយ​កំណត់​អាទិភាព​ជា​គន្លឹះ ចំនួន ៥ គឺ​៖​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជាពិសេស​ផ្ដោតលើ “​បច្ចេកវិទ្យា​ឌីជីថល​” សម្រាប់​ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ព្រម​ទាំង​តម្រូវការ​ក្នុង​ការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ និង​មធ្យោបាយ​ដ៏​សំខាន់ នៃ​ការសម្រេច​បាន​ចក្ខុវិស័យ “​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០” ដោយ​នៅ​តម្កល់​មនុស្ស​ជា​អាទិភាព​នៅ​លើ​គេ​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត បាន​ស្នើ​ដល់​រដ្ឋបាល​ក្រុង​តាខ្មៅ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កង កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ត្រូវ​យកចិត្ត​ទុក​គិតគូ ប្រែក្លាយ​ទីធ្លា​វត្ត​អារាម ឱ្យក្លាយ​ទៅ​ជា​កន្លែង​ទេសចរណ៍ បែប​សា​សា​នា និង​ជា​ទីកន្លែង​ធ្វើ​វិប្ប​សាសនា សមាជិមា​… ជាដើម​។ បន្ត​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដែល​មាន​លក្ខណៈសម្បត្តិ ៧​យ៉ាង ឱ្យបាន​ល្អ​ប្រសើរ​។
​ទី​១. ផ្តល់​សេវា​សាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព ត​ម្លា ភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​។​
​ទី​២. គ្មាន​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់​និង​បទ ល្មើស​គ្រប់​ប្រភេទ​។​
​ទី​៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ជាពិសេស​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​
​ទី​៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​គ្មាន​ក្មេង​ទំនើង​។​
​ទី​៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។​
​ទី​៦. មាន​អនាម័យ មាន​សោភ័ណភាព​ល្អ និង​មាន​បរិស្ថាន​ល្អ​។​
​ទី​៧. ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ គ្រោះមហន្តរាយ និង​រាល់​ជំងឺឆ្លង រាតត្បាត កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។​

 

Leave a Reply

Your email address will not be published. Required fields are marked *