- ព័ត៌មានជាតិ

​មន្ត្រី​គយ​នៅ ច្រកព្រំដែន​អូយ៉ាដាវ​ខេត្ត​រតនគិរី ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​បារី​គេច​ពន្ធ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ភ្នំ​ក្រហម​ទាំង​យប់​ទាំង​ថ្ងៃ​ធ្វើ​ឡើង​ជា​ចំហរ ២៤ .០១.២០២៤

យោង​ទៅ​តាម​គេហទំព័រ​នៅក្នុង​ស្រុក​មួយចំនួន​បាន​ចេញផ្សាយ​ថា មន្ត្រី​គយ​នៅ​ច្រក​ទ្ទារ​ព្រំដែន​អូយ៉ាដាវ​ខេត្ត​រតនគិរី ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​បារី​គេច​ពន្ធ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ ​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តំបន់​ព្រំដែន​ស្រុក​រ៉ូយ៉ាដា​វ​ខេត្ត​រតនគិរី បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សកម្មភាព​នៃ​ការនាំ​បារី​គេចពន្ធ​ឆ្លងដែន ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភ្នំ​ក្រហម​បាន​កើត​ឡើង​គួរឲ្យកត់សម្គាល់​។ ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា បារី​គេចពន្ធ​ឆ្លងដែន​ទាំងនេះ​ស្ថិតក្រោម​ការដឹកនាំ​និង​គ្រប់គ្រង​ផលប្រយោជន៍​ដោយ​ផ្ទាល់​ពី​លោក អាន អង្គា​រ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​អូយ៉ាដាវ ដែល​សហការ​ជាមួយ​ឈ្មួញ​ប្រទេស​កម្ពុជា​និង​វៀតណាម​។​

​ប្រភព​ពី​មន្ត្រី​ដែល​ឈរជើង នៅ​ច្រករបៀង​ភ្នំ​ក្រហម​បានឲ្យដឹងថា លោក អាន អង្គា​រ៉ា មេ​គយ​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ បាន​លួច​បើក​ឱ្យមាន​ប្រភេទ​គោយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង ដឹក​បារី​រត់ពន្ធ​ឆ្លងដែន​ទៅ​លក់​ឱ្យ​ពួក​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់​។ ករណី​នៃ​ការ​អនុញ្ញាឲ្យ​នាំ​បារី​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ភ្នំ​ក្រហម ស្ថិត​ក្នុងស្រុក​អូយ៉ាដាវ ខេត្តរតនគិរី​នេះ គឺ​ក្រោម​សមត្ថកិច្ច​ចាត់ចែង​ផលប្រយោជន៍​ដោយ​លោក អាន អង្គា​រ៉ា ផ្ទាល់​តែម្ដង​។ ប្រភព​ដាក់​ការសង្ស័យ​ទៀត​ថា អាច​មាន​ការ​លួច​ផលិត​បារី​ក្លែងក្លាយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​រតនគីរី ឬ​ក៏​នាំ​ចេញ​ពី​ខេត្ត​ត្បូងឃ្មុំ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ ឈ្មួញ​ជនជាតិ​ចិន​ត្រូវ​គេ​អះអាងថា ជា​អ្នក​ដែល​លូកដៃ ក្នុងការ​ផលិត​បារី​ក្លែងក្លាយ​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ករណី​ដឹកជញ្ជូន​បារី​ឆ្លងដែន​តាម​ច្រករបៀង​ចំណុច​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ភ្នំ​ក្រហម​នេះ ប្រជា​ពល​រដ​សម្គាល់​ឃើញថា មាន​គោយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង​បាន​លួច​ដឹក​ជញ្ជូន​ប​បារី​គេចពន្ធ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គេ​ពុំ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ទៅ​ទប់ស្កាត់​ឡើយ​។ សកម្មភាព​នៃ​ការដឹក​ទំនិញគេចពន្ធ​ប្រភេទ​បារី​នេះ បាន​ធ្វើឡើង​ជា​ចំហ ទាំង​ពេល​យប់​ពេល​ថ្ងៃ ពីព្រោះ​ថា​នៅ​ច្រករបៀង​ភ្នំ​ក្រហម​នេះ មិនសូវ​មាន​ចរាចរណ៍​មមាញឹក ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្ម​ណ៍​អ្វី​នោះដែរ ។ ក្រុមមន្ត្រី​មាន​សមត្ថកិច្ច ក៏​ទើបតែ​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​នៃ​ការ​រកស៊ី​ដឹក​បារី​គេចពន្ធ​នៅពេល​នេះ​ដែរ​។ នៅពេលដែល​មាន​ការស្រាវជ្រាវ​ទើប​ដឹងថា បារី​គេចពន្ធ​ទាំងនោះ​ស្ថិតក្រោម​ការដឹកនាំ​របស់លោក អាន អង្គា​រ៉ា ដោយផ្ទាល់​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា ការដឹកជញ្ជូន​បារី​ឆ្លងដែន​តាមរយៈ​គោរ​យន្ត​កែឆ្នៃ​ទាំងនេះ ចាប់ពី​ដើម​ខែ​តុលា ឆ្នាំ​២០២៣ រហូតដល់​ដើម​ខែ​មករា ឆ្នាំ​២០២៤​នេះ ត្រូវបាន​គេ​ឃើញ​មាន​សកម្មភាព​ដឹកជញ្ជូន​ទិនិញ​គេច​ពន្ធ​តាមរយៈ​គោរ​យន្ត​កែឆ្នៃ​ទាំងនេះ​យ៉ាង​ក្តៅគគុក តែ​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​វិញ​បែ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​ហាក់ដូចជា​បាន​ស្គាល់ចិត្ត​គ្នា​អស់​ទៅហើយ​។ ករណី​នេះ​ត្រូវ​ព្រលយ​ថា​ពួក​ឈ្មួញ​ធ្វើ​សកម្មភាព នៃ​ការ​ផលិត​បារី​នៅ​ទី​អាថ៌កំបាំង​ណាមួយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តរតនគិរី​ដើម្បី​ងាយស្រួល នៅ​ក្នុង​ការនាំ​ជិត​ពន្ធ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​។ ការងារ​ដឹកនាំ​បារី​គេច​ពន្ធ​នេះ បាន​កើតមាន​នៅក្នុង​ខេត្ត​កណ្ដាល​និង​ខេត្ត​ត្បូងឃ្មុំ រួចហើយ​។​

​បើ​តាម​របៀបរបប​នៃ​ការរកស៊ី​នាំ​បារី​គេចពន្ធ គឺ​ប្រហាក់ប្រហែលគ្នា ជាមួយ​ពួក​ឈ្មួញ​លើក​មុនៗ​នោះដែរ​។ នៅ​ខេត្ត​កណ្ដាល​មាន​ទីតាំង​ផលិត​បារី​១​កន្លែង នៅ​ម្ដុំ​សិត្បូ ក្រុង​តាខ្មៅ ដើម្បី​នាំ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ស្រុក​កោះ​ធំ​និង​ក្អម​សំណ​។ រីឯ​នៅ​ខេត្ត​ត្បូងឃ្មុំ ក៏​មាន​កន្លែង​ផលិត​បារី​ដើម្បី​នាំ ទៅ​ប្រទេស​វៀតណាម​ដូចគ្នា នឹង​ករណី​នៅ​ខេត្ត​កណ្ដាល​នោះ​ដែរ​។ ដូច្នេះ​ការនាំ​បារី​គេចពន្ធ ឆ្លងដែន​នៅ​ខេត្ត​រតនគិរី ក៏​មិន​ខុសពី​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​កណ្ដាល នោះដែរ ហើយ​ក៏​ពិបាក​និយាយ​ដែរ​ថា​ថ្នាក់ដឹកនាំ​ខេត្ត​មិន​ដឹង​រឿង​នេះ​នោះ​ដែរ​មើល​ទៅ​នោះ​។​

Leave a Reply

Your email address will not be published. Required fields are marked *