- ព័ត៌មានជាតិ

ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា អញ្ជើញ​សំណេះសំណាល​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ស្រុក​លើកដែក និង​ពិនិត្យមើល​រោងចក្រ​កាត់ដេរ Sky line សួន ឧស្សាហកម្ម សំរោង​ធំ ស្រុក​កៀនស្វាយ​

ខេត្ត​កណ្តាល​៖ ប្រតិភូ​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា អម​ដំណេី​រដោយ​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត និង​លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជេី​ញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​លើកដែក និង​ពិនិត្យមើល​រោងចក្រ​កាត់ដេរ​សួន​ឧស្សាហកម្ម សំរោង​ធំ ស្រុក​កៀនស្វាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ ២០២៤​។​

​នា​ឱកាស​អញ្ជេី​ញ​ជួប​សំណេះសំណាល់​ជា​បុគ្គលិកសុខា​ភិ​បាល​នោះដែរ លោកជំទាវ គណប្រតិភូ បាន​ធ្វេី​ការកោតសរសេីរ វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ទីរពេទ្យបង្អែក​ស្រុក​លើកដែក ក៏​ដូច​ជា​បុគ្គលិក​នៅ​មន្ទីរពេទ្យបង្អែក ត្រូវខិតខំ​បន្ថែមទៀត និង​យកចិត្តទុកដាក់​ក្នុង​ការព្យាបាល​អ្នក​ជម្ងឺ​ដោយ​គ្មាន​ការ​រេីស​អេីស​ជាតិ​សាសន៍ ពោល​គឺ​ត្រូវ​ទទួល​ព្យាបាល​ទាំងអស់​រាល់​ការ​មក​ទទួល​សេវា​ព្យាបាល​ដោយ​យកចិត្តទុកដាក់​មេ​ី​ល​ថែទាំ​អ្នក​ជម្ងឺ ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ ។

​លោក​ជំទាវ​ប្រធាន​ប្រតិភូ បាន​លើកទឹកចិត្ត ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើអោយ​មន្ទីរពេទ្យ​បាន​រីកចំរើន បំរើសេវា​បានល្អ គួរអោយកត់សំគាល់ និង​បាន​ផ្តាំផ្ញើរ​ណែនាំ អោយ​បន្ត​ខិតខំ​បន្ត​ទៀត​ដើម្បី​បំរើ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ប្រសើរ​។​

​បន្ទាប់​ពី​សំណេះសំណាល់​ជាមួយ​បុគ្គលិក​សុខាភិបាល​រួចមក លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា រួម​នឹង​ប្រតិភូ​អម​ដំណេី​រ បាន​អញ្ជេី​ញ​ចុះ​ពិនិត្យមេីល ដំណេីរ​ការ​កាត់​ដេ​ររបស់​រោងច​ក្រ Sky line សួន​ឧស្សាហកម្ម សំរោង​ធំ និង​បាន​ជួប​សំណេះសំណាល​ពិភាក្សា ការងារ​ជាមួយ​តំណាង​រោងចក្រ និង​បាន​ពិនិត្យ​ដំណេីរ​ការនៃកាត់​កាត់ដេរ សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី រោងចក្រ លោកជំទាវ ក៏​បាន​ជម្រុញ​ឲ្យ​រោងចក្រ ត្រូវ​មាន​កន្លែង​សំរាប់​កម្មករ​-​កម្មការិនី​សំរាក​ពេល​មាន​បញ្ហា​សុខភាព ដេ​ី​ម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការជួយ​សង្គ្រោះ​កម្មករ​-​កម្មការិនី ក្នុងករណី​ណា​មួយ ដែល​កេ​ី​ត​មាន​នៅក្នុង​រោងចក្រ ដេ​ី​ម្បី​ធ្វេី​ការ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ឲ្យបាន​ទាន់ពេលវេលា ដើម្បី​ការពារ​កុំ​ឲ្យ​កេ​ី​ត​មាន​នូវ​ហានី​ភ័យ​ការងារ​ណាមួយ ប៉ះពាល់​ដល់​ដំណេីរ​ការ​រោងចក្រ ៕​

Leave a Reply

Your email address will not be published. Required fields are marked *