- ព័ត៌មានជាតិ

​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក និង​ស្ដា​រអាង​ស្តុក​ទឹក​ទី​១ ក្នុង​ក្រុង​តាខ្មៅ​

ខេត្ត​កណ្តាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​: អភិបាលខេត្ត​កណ្ដាល បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែង​របស់​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​គ្រប់​ថ្នាក់ មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ពិសេស​ក្នុង​ការធានា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ការជំរុញ​ការអភិវឌ្ឍ​សង្គម -​សេដ្ឋកិច្ច ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​ការកោតសរសើរ​នេះ​ធ្វើឡើង ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក និង​ស្ដា​រអាង​ស្តុក​ទឹក​ទី​១ ស្ថិត​លើ​ផ្លូវ​លេខ ១០៩ ភូមិ​ថ្មី​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ ២០២៤ ដោយ​មាន​ការចូលរួម​ពី មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​តាខ្មៅ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់​ថា បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក និង​ស្ដា​រអាង​ស្តុក​ទឹក​ទី​១ នាពេលនេះ​គឺជា​ការពិត​ជា​មាន​សារៈសំខាន់​ណាស់ ហើយក៏​ជា​ការគិតគូរ និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​រដ្ឋបាល​ខេត្ត​កណ្ដាល ក្នុង​ការដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព ទៅលើ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ដែល​តែងតែ​កើតមានឡើង​ជា​ប្រចាំ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។

​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​បូមទឹក ការស្ដារ​អាង​ស្តុក​ទឹក​ទី​១​ក្រុង​តាខ្មៅ នាពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​នានា​ជាច្រើន​ផ្សេងទៀត របស់​រដ្ឋបាល​ក្រុង​តាខ្មៅ ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម ជំរុញ​ឲ្យមាន​ការវិវ​ត្ត​រីកចម្រើន ប្រកប​ដោយ​សោភ័ណ្ឌភាព ផាសុខភាព​។ ហើយ​ផលប្រយោជន៍ នៃ​ការអនុវត្ត​គម្រោង​នេះ គឺ​បញ្ចៀស​ការ​ជន​លិច​ជំនន់​ទឹកភ្លៀង និង​ទប់ស្កាត់​ការ​ខូច​ផ្លូវ នៅក្នុង​ទីក្រុង​តាខ្មៅ ជាពិសេស​ជួយ​សម្រួល​ការធ្វើ​ចរាច​រណ៍​ឆ្លងកាត់ និង​ការ​ជន់​លិច​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ស្ថានីយ​បូមទឹក ក្នុង​អាង​ស្តុក​ទឹក​ទី​១ ក្រុង​តាខ្មៅ មាន​ទំហំ​១០​ម៉ែត្រ គុណ​នឹង ៨​ម៉ែត្រ កម្ពស់ ៩.៤​ម៉ែត្រ ជម្រៅ ៦​ម៉ែត្រ បំពាក់​ម៉ូទ័រ​បូមទឹក ២​គ្រឿង​។ ចំពោះ​ការស្តា​រអាង​ស្តុក​ទឹក​ទី​១​ក្រុង​តាខ្មៅ គឺ​មាន​ជម្រៅ​មធ្យម ២.៥​ម៉ែត្រ​។​

 

 

Leave a Reply

Your email address will not be published. Required fields are marked *