- ព័ត៌មានជាតិ

ពិធី​ក្រុង​ពាលី​បុកគ្រឹះ បញ្ចុះបឋមសិលា កសាង​នូវ​មហា​កុដិ កម្ពស់​២​ជាន់ ទំហំ​២៤​ម៉ែត្រ គុណ​នឹង​១១​ម៉ែត្រ ក្នុង​វត្ត​បុណ្ណ​សទ្ធា​មជ្ឈឹម​ពោធិវ័ន្ត ស្ថិតក្នុង​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល ៖ ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​«​ពិធី​ក្រុង​ពាលី​បុកគ្រឹះ បញ្ចុះបឋមសិលា កសាង​នូវ​មហា​កុដិ កម្ពស់​២​ជាន់ ទំហំ​២៤​ម៉ែត្រ គុណ​នឹង​១១​ម៉ែត្រ ក្នុង​វត្ត​បុណ្ណ​សទ្ធា​មជ្ឈឹម​ពោធិវ័ន្ត ស្ថិតក្នុង​ភូមិ​កំពង់ចំលង ឃុំ​កំពង់ចំលង ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។

​មានប្រសាសន៍​សំណេះសំណាល​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​លើកឡើង​ថា ៖ មហា​កុដិ កម្ពស់​២​ជាន់ ទំហំ​២៤​ម៉ែត្រ គុណ​នឹង​១១​ម៉ែត្រ ក្នុង​វត្ត​បុណ្ណ​សទ្ធា​មជ្ឈឹម​ពោធិវ័ន្ត ក្រុង​ពាលី​បុកគ្រឹះ បញ្ចុះបឋមសិលា កសាង​នាពេលនេះ គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​មួយទៀត ជាមួយ និង​សមិទ្ធផល​នានា​ជាច្រើន​ផ្សេង​ទៀត​របស់​ឃុំ​កំពង់ចំលង ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​វិស័យសេដ្ឋកិច្ច សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង​បរិយាប័​ន្ន​។

​ឯកឧត្ដម​អភិបាលខេត្ត បន្តថា​៖ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ មាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អគ្គ​មគ្គុទ្ទេសក៍​វ័យក្មេង ដ៏​ឆ្នើម​មួយរូប បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ មាន​បាវចនា​ចំនួន​៥ គឺ​ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ដែល​មាន​ការកែទម្រង់ និង​ពង្រឹង​អភិបាលកិច្ច​ជា​ស្នូល ដោយ​កំណត់​អាទិភាព​ជា​គន្លឹះ ចំនួន ៥ គឺ​៖​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជាពិសេស​ផ្ដោតលើ “​បច្ចេកវិទ្យា​ឌីជីថល​” សម្រាប់​ឆ្លើយតប​ទៅ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​បរិវត្ត​កម្ម​ឌីជីថល នៃ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ព្រម​ទាំង​តម្រូវការ​ក្នុង​ការលើកកម្ពស់​ផលិតភាព​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ និង​មធ្យោបាយ​ដ៏​សំខាន់ នៃ​ការសម្រេច​បាន​ចក្ខុវិស័យ “​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០” ដោយ​នៅ​តម្កល់​មនុស្ស​ជា​អាទិភាព​នៅ​លើ​គេ​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្ដម​អភិបាលខេត្ត បាន​ចូល​បច្ច័យ​ចំនួន ៥០​លាន​រៀល និង​ឥដ្ឋ​ចំនួន ៥០០០០​ដុំ សម្រាប់​កសាង​មហា​កុដិ កម្ពស់​២​ជាន់ ទំហំ​២៤​ម៉ែត្រ គុណ​នឹង​១១​ម៉ែត្រ ក្នុង​វត្ត​បុណ្ណ​សទ្ធា​មជ្ឈឹម​ពោធិវ័ន្ត​នេះ​ផង​ដែរ​។​

 

 

Leave a Reply

Your email address will not be published. Required fields are marked *