- ព័ត៌មានជាតិ

​ឯកឧត្ដម គង់ គឹម​នី អភិបាលរង​ខេត្ត​ក្រចេះ អញ្ជើញ​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​វៀតណាម​ដល់​ថ្នាក់ដឹកនាំ និង​ប្រជាជន​ខេត្ត​ប៊ិញ​ភឿក

រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្ដម គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹកនាំ​គណៈប្រតិភូ​ខេត្ត អញ្ជើញ​ចូល​ជួប​សំដែង​ការគួរសម និង​ជូនពរ ឯកឧត្តម ង្វៀន ម៉ាញ់​គ្រឿង លេខា​គណៈកម្មាធិកា​របក្ស​ខេត្ត​ប៊ិញ​ភឿក និង​លោកជំទាវ ត្រើ​ន ទ្វៀ​ន​មិញ អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត តំណាង​លោក​ជំទាវ​ប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាជន​ខេត្ត​ប៊ិញ​ភឿក ប្រទេស​វៀតណាម ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​វៀតណាម ឆ្នាំ​រោង ២០២៤ ដែល​និង​ឈាន​ចូល​មកដល់​នា​ថ្ងៃទី​១០-១១-១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​ខាងមុខនេះ ដែល​ជា​ខេត្ត​សម្ពន្ធ័​មេត្រីភាព និង​ខេត្ត​ក្រចេះ ដែល​មាន​ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ វៀតណាម​-​កម្ពុជា ។ ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការគួរសម និង​ជូនពរ​ក៏​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ខេត្ត​ចំនួន​៥ រួម​មាន​ខេត្តស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម មណ្ឌល​គី​រី និង​ខេត្ត​កំពង់ធំ ។

​ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ក្រចេះ បាន​ប្រគល់​លិខិត​ជូនពរ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជនជាតិ​វៀតណាម ឆ្នាំ​រោង ២០២៤ និង​សូម​ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ បក្ស រដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ខេត្ត​ប៊ិញ​ភឿក សូម​ប្រកប​នូវ​សុខភាព​ល្អ​បរិបូរណ៏ បញ្ញាញាណ​វៀងវៃ អាយុ​យឺនយូរ ដើម្បី​បន្ត​ដឹកនាំ​ខេត្ត ឆ្ពោះទៅរក​ការអភិវឌ្ឍ ប្រកប​ដោយ​និរន្ត​ភាព និង​ភាពសម្បូរ​រុងរឿង​ជានិច្ច​និរន្ត​ន៍ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សៀក ឡេង តំណាង​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​៦ ក៏​បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់ ចំពោះ​ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ប្រកបដោយ​ផ្លែផ្កា​កន្លងមក ដែល​នេះ​ជា​ការឆ្លុះបញ្ចាំង​នូវ​ចំណងមិត្តភាព សាមគ្គីភាព ពីរ​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត នាពេល​អនាគត ដើម្បី​សន្តិភាព ស្ថេរភាព និង​វិបុលភាព​ក្នុង​តំបន់​។

​ឯកឧត្តម ង្វៀន ម៉ាញ់​គ្រឿង លេខា​គណៈកម្មាធិកា​របក្ស​ខេត្ត​ប៊ិញ​ភឿក បាន​កោតសរសើរ ចំពោះ​លទ្ធផល​ការងារ​ដែល​ខេត្ត​ទាំង​៦ សម្រេចបាន​ក្នុង​ឆ្នាំ​ចាស់​កន្លងមក បាន​ធ្វើអោយ​មាន​ការអភិវឌ្ឍ រីកចំរើន​លើ​គ្រប់​វិស័យ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំង​ពីរ​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ ដោយ​ឈរ​លើ​ស្មារតី សាមគ្គីភាព​ខ្ពស់ និង​គោរព​សិទ្ធ​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍ របស់​ប្រជាជន​យើង​ទាំង​ពីរ នាពេល​អនាគត​។​

 

Leave a Reply

Your email address will not be published. Required fields are marked *