- ព័ត៌មានជាតិ

ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​អធិការកិច្ច និង​ឯកឧត្តម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្ត​កណ្តាល អញ្ជើញ ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការចុះ​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច ការគ្រប់គ្រង​ការផ្តល់សេវា សាធារណៈ ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការិយបរិច្ឆេទ​២០២២ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ

ខេត្ត​កណ្ដាល​៖ ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ ក្រសួង​អធិការកិច្ច និង​ឯកឧត្តម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការចុះ​ធ្វើ​អធិការកិច្ច​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច ការគ្រប់គ្រង​ការផ្តល់សេវា សាធារណៈ ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការិយបរិច្ឆេទ​២០២២ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ នៅ​រដ្ឋបាល​ខេត្ត ពន្ធនាគារ​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ទីរ​ជុំវិញ​ខេត្ត​ពាក់ព័ន្ធ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ណុប ចាន់ណា​រិន្ទ បានបញ្ជាក់​ថា ការចុះ​ធ្វើ​អធិការកិច្ច​នៅ​រដ្ឋបាល​ខេត្ត​កណ្ដាល​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​អោយ​ឃើញ​នូ​ចំនុច​ខ្វះខាត​មួយចំនួន ក្នុង​ការអនុវត្ត​ការងារ​នា​ពេលកន្លងមក ដើម្បី​រួមគ្នា​ធ្វើ​ការកែលម្អ​ឲ្យ​ការងារ​នោះ​ប្រព្រឹត្ត​ទៅ​កាន់តែ​ល្អប្រសើរ​ឡើង ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​។​

​ជា​ការឆ្លើយតប ឯកឧត្តម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្ត​កណ្តាល ថ្លែង​នូវ​ការគាំទ្រ និង​ផ្តល់​សហការ​យ៉ាង​ពេញទំហឹង​ជាមួយ​គណៈប្រតិភូ​នៃ​ក្រុមការងារ​ចុះ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង ដោយ​ឯកឧត្តម​បាន​លើកឡើង​ថា ជាធម្មតា​នៅក្នុង​ស្ថាប័ន ឬ តាម​ផ្នែក​ជំនាញ​នីមួយៗ​តែងតែ​មាន​កំហុស​ជៀស​មិន​ផុត​ឡើយ​នៅ​ក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា ការចុះ​ធ្វើ​អធិការកិច្ច​នេះ នឹង​បញ្ចាប់​នៅ​ថ្ងៃទី​៣០ ខែ​មករា ដោយ​ផ្ដោត​សំខាន់ ទៅ​លើ​ការអនុវត្ត​តួនាទី​ភារកិច្ច ការគ្រប់គ្រង​ការផ្តល់សេវា សាធារណៈ ការអនុវត្ត​គម្រោង​សាងសង់ ជួសជុល ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការិយបរិច្ឆេទ​២០២២ និង​បណ្តា​ឆ្នាំ​ពាក់ព័ន្ធ នៅ​រដ្ឋបាល​ខេត្ត ពន្ធនាគារ ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​មន្ទីរ​ជុំវិញ​ខេត្ត​ពាក់ព័ន្ធ​ផងដែរ​។​ ​

Leave a Reply

Your email address will not be published. Required fields are marked *