- ព័ត៌មានជាតិ

ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង​ឆ្លងដែន​កិច្ច​ពន្ធ​យកទៅលក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ជា​បណ្ដើរៗ​ឡើងវិញ​ហើយ ក្រោយពី​មាន​ការ​ស្ងប់ស្ងាត់​.២៨.០១.២០២៤

ស្នួល​-​ក្រចេះ ៖ នៅក្នុង​រាត្រី​នៅ​យប់​ថ្ងៃទី ២៨ មករា ២០២៤ នេះ ក្រុមការងារ​បា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បាន​ទទួល​នូវ​សេចក្តៅរាយការណ៍ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ មួយចំនួន​ន​ប្រាប់​ឲ្យបាន​ដឹង​ថា មាន​ក្រុម​ឈ្មោះ​ជា​ច្រើន​បាន​កំពុងតែ​សម្រុក​ដឹកជញ្ជូន ធ្យូង​តាម​រថយន្ត​សាំ​យ៉ុង​នឹង​រថយន្ត​កែវ​ច្នៃ​ប្រភេទ​ផ្សេងៗ​ទៀត ចេញ​ពី​តាម​បណ្ដា​តំបន់​ចំនួន​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី​ខេត្ត​ក្រចេះ ដោយ​ពួកគេ​បាន​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តាម​ស្រុក​ស្នួល​សំដៅ​ទៅ​កាន់ ច្រករបៀង​ព្រំដែន​នានា ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី ឆ្លងដែន​យកទៅលក់ នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹក​គគ្រីង​ប្រកប​ទៅ​ដោយស​ភាព​យ៉ាង​រលូន​នៅក្នុង​រាត្រី​នាយក​ថ្ងៃនោះ ដោយ​ពុំ មាន​អស់លោក​សមត្ថកិច្ច​ជំនាញ​ក្នុង​ការ​បណ្ដាល​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ តាម​បណ្ដាល​គោលដៅ​នានា ស្ថិត​នៅលើ​ទឹកដី​នៃ​ស្រុក​ស្នួល​ព្វថ្ងៃ​នេះ ចាត់វិធានការ​បង្ក្រាប និង​ទប់ស្កាត់​អំពី​សកម្មភាព នៃ​ការដឹកជញ្ជូន​ធ្យូង តាម​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​កែច្នៃរ​ប្រភេទ​ផ្សេងៗ ជាច្រើន​គ្រឿង​ទៀត យ៉ាង​គឃ្លើន ឆ្លងកាត់​តាម​បណ្ដា​គោលដៅ​មួយចំនួន ដែល​អស់លោក​ទាំងនោះ បាន​កំពុងតែ​ប្រចាំការ​ចាំ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅក្នុង​ស្រុក​ស្នួល​សព្វថ្ងៃនេះ ចិត្ត​វិធានការ​បង្ក្រាប សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្យូង​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ចាត់​ទុក​ជា​ការព្រមាន ដល់​ក្រុម​ឈ្មួញ ទាំងនោះ ឱ្យ​ពួកគេ​រៀងចាល​នោះឡើយ​។

​ចំណែកឯ​អ្នកសារព័ត៌មាន​មួយចំនួនទៀត ដែល​ពួកគេ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ក​ដឹកជញ្ជូន​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​ធ្យូង របស់​ក្រុម​ឈ្មួញ នៅលើ​ទឹកដី​នៃ​ស្រុក​ស្នួល​សព្វថ្ងៃនេះ​វិញ​នោះ ពួកគេ​បាន​លើកឡើង​ឲ្យបាន​ដឹង ដោយ​មិន​ខុស​ពី​ការលើកឡើង ដោយ​មិន​ខុស​ពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បាន​ប្រាប់​ឲ្យ​ក្រុមការងា​របា​សិទ្ធ ធី​វី របស់​យើងខ្ញុំ​បានដឹង នៅ​នៅ​ក្នុង​រាត្រី​នៃ​យប់​ថ្ងៃ​នោះ​ដែ​ថា នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី ២៧.​មករា​.២០២៤.​នោះ គឺ​ពិតជា​មាន​ក្រុម​ឈ្មួញ​ជាច្រើន​បាន ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ធ្យូង តាម​រថយន្ត​សាំ​យ៉ុង​និង​តាម​រថយន្ត​ប្រភេទ​ផ្សេងៗ​ទៀ​ខ្នាត​ធំៗ ឆ្លងកាត់​តាម​ស្រុក​ស្នួល ឆ្លងដែន​យកទៅលក់​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​ដោយ​ពិតប្រាកដ​មែន ។ ហើយ​ក្រុម​អ្នកសារព័ត៌មាន​ទាំងនោះ​ពួកគេ​ក៏​បាន​តាម​ប្រមាញ់ ថត​ផ្តិត​យក​រូបភាព អំពី​សកម្មភាព ដែល​ក្រុម​ឈ្មួញ​ទាំងនោះ បាន​កំពុងតែ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ធ្យូង​ក៏​ឃើញ​ឆ្លងកាត់​តាម​ស្រុក​ស្នួល​ធ្វើ​ចរាចរណ៍​យ៉ាង​គឃ្លើន ឆ្លងកាត់​តាម​ស្រុក ស្នួល នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃនោះ បាន​យ៉ាង​ជាក់​ជាក់ស្ដែង​ដោយ​ផ្ទាល់​នឹង​ដៃ​របស់​ពួក​គេ​ថែមទៀត​នោះ​ផង ។

​ក្រុមអ្នកកាសែត​ទាំងអស់​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែមទៀតថា នេះហើយ​គឺជា​សកម្មភាព​នៃ​រថយន្ត​ដឹកជញ្ជូន របស់​ក្រុម​ឈ្មួញ ដែល​ពួកគេ​បាន​កំពុងតែ​ធ្វើ​ចរាចរណ៍ យ៉ាង​គគើម ឆ្លងកាត់​តាម​ស្រុក​ស្នួល ឆ្លងដែន​យកទៅ​លក់​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម ដែល​ពួកគេ​បាន​ថត​ផ្ដិត​យក រូបភាព​ទាំងនេះ​នោះបាន នៅក្នុង​រាត្រី​នៅ​យប់​ថ្ងៃទី ២៧. មករា ២០២៤ នោះ យ៉ាង​ជាក់ស្ដែងៗ​តែម្ដង​។ ចំណែកឯ​សេចក្តីរាយការណ៍ ដាច់ដោយឡែក​មួយ​ទៀត ក៏បាន​លើកឡើង ដោយ​បាន​ដាក់​ក្នុង​ការសង្ស័យថា រថយន្ត​ដឹក​ធ្យូង​របស់​ក្រុម​ឈ្មួញ​មួយចំនួន ដែល​បាន​ធ្វើ​ចរាចរណ៍​ចេញ​ពី​តាម​បណ្ដា​តំបន់​ផ្សេងៗ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ទឹកដី ខេត្ត​ក្រចេះ ឆ្លងកាត់​តាម​ស្រុក​ស្នួល ឆ្លងដែន​យកទៅលក់​ទៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម​សព្វថ្ងៃនេះ ប្រហែលជា​មាន​រថយន្ត​ដឹក​ធ្យូង មួយចំនួន បាន ដាក់​បាវ​ធ្យូង នៅ​ពីរ​ខាងលើ និង​បង្កប់​ឈឺ​នៅ​ពីរ​ខាងក្រោម ផង​ក៏​មិន​ដឹង​ដែរ ។​

​ប្រជាពលរដ្ឋ​និង​អ្នកកាសែត​ទាំងនោះ​ពួកគាត់​បាន​លើកឡើង​បន្តទៀត​ថា​កន្លងមក លោក​សាន ប៊ុន​ថា​ន មេបញ្ជាការ​ខេត្តក្រចេះ ធ្លាប់​បាន​ដាក់​បទបញ្ជា​យ៉ាង​ដាច់​ណាត់ អោយ​អស់លោក មន្ត្រី​កងរាជអាវុធហត្ថ នៅក្រោម​ឱវាទ​របស់​គាត់ ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​បណ្ដាល​គោលដៅ​នានា ដូចជា​នៅ​ឃុំ​ពីរ​ធ្នូរ ឃុំ​គ្រញូង​សែន​ជ័យ​នឹន​នៅតាម​បណ្ដា​ផ្លូវជាតិ​លេខ លេខ 7 A ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​នៃ​ស្រុក​ស្នួល សព្វ​នេះ ឲ្យ​ចាត់ពីធ្វើការ​បង្ក្រាប សកម្មភាព​នៃ​ការដឹកជញ្ជូន​ធ្យូង​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ តាម​រថយន្ត​ប្រភេទ​ផ្សេងៗ គ្រប់​រូបភាព​ទាំងអស់ ឆ្លងកាត់​តាម​របស់​នោះ ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម ឱ្យខាងតែបាន​ផងដែរ​។ ក៏ប៉ុន្តែ​បទបញ្ជា​របស់​លោក​សាន ប៊ុន​ថា​ន មេបញ្ជាការ​កង​រីក​អាវុធហត្ថ​ខេត្ត​ក្រចេះ ដែល​បាន​ដាក់​ចេញ​មក​ឲ្យ​មន្ត្រី​កង​រីក​អាវុធហត្ថ មួយចំនួន​នៅ​ក្រោម​ឱវាទ​របស់​គាត់ ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រាប​រាល់​តំ​បុត្រ​ល្មើស​នៃ​ការដឹកជញ្ជូន​និង​ដឹកជញ្ជូន​ឈើ​តាមរយៈ​នៃ​រូបភាព​ផ្សេងៗ ឆ្លងកាត់​តាម​តំបន់​នោះ​ឆ្លងដែន​យកទៅលក់​ទៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​វៀតណាម ហាក់បីដូច​ជា​ពុំ​សូវ​ជា​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ដោយសារ​តែ​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ក្តាប់​តូច​ទៀត​នៅ​ក្រោម​វាទ​របស់គាត់ ដែល​បាន​កំពុងតែ​ឈរជើង​ប្រចាំការ​ចាំ​បង្ក្រា​បទល្មើស​ព្រៃឈើ​នៅ​តាម​បណ្ដា​គោលដៅ​ទាំងនោះ មិនសូវ​ជា​គោរព​និង​អនុវត្ត​ទៅតាម​បទបញ្ជា​ដែល​គាត់​បាន​ដាក់​ដាក់​ចេញ​មកឲ្យ​មកឲ្យ​នៅ​ក្នុង​គ្រា​នោះ​ឲ្យ​បាន​ម៉ត់ចត់​និង​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ពោល​អស់លោក​សមត្ថកិច្ច​ជំនាញ​នៅតាម​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នោះ ពួកគេ​ច្រើន​តែ​អនុវត្តន៍ នៅ​យុទ្ធសាស្ត្រ​កន្ទេល​ធំ​បន្លំ​ដេក​ទៅ​វិញ​នោះ​ទេ​។ ជាក់ស្ដែង​ដូចជា​នៅក្នុង​រាត្រី​នៃ​យប់​ថ្ងៃទី ២៧ មករា ២០២៤ នេះ តែម្តង ៕

Leave a Reply

Your email address will not be published. Required fields are marked *