- ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ដុត​បំផ្លាញ​ម៉ូតូ​ដឹកឈើ​ចំនួន​១១​គ្រឿង​និង​ប្រគល់​ឈើ​ជាង​១​ម៉ែត្រគូប​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​

(​រតនគិរី​)៖​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បទ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នោះ​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​បរិស្ថាន​,​កម្លាំង​រដ្ឋបាល​ព្រៃឈើ​,​កម្លាំង​នគរបាល​ធ្វើ​ការបង្កា​ប​ដុត​បំផ្លាញ​ចោល​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​និង​ប្រគល់​ឈើ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ជា​បន្តបន្ទាប់​។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​៦​ខែ​សីហា​ឆ្នាំ​២០១៩​នេះ​ម៉ូតូ​ដឹកឈើ​ចំនួន​១១​គ្រឿង​ដុត​បំផ្លាញចោល​នៅ​ស្រុក​អូរយ៉ាដាវ​និង​ឈើ​ប្រភេទ​លេខ​១​ផ្ចឹក​ចំនួន​៧​ដុំ​ស្មើនឹ​១,៦៤៦​ម៉ែត្រគូប​ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​ចាត់ចែង​បន្ត​តាម​ច្បាប់​។​

​លោក​វរសេនីយ៍ត្រី​សុខ មីន​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បាន​ប្រាប់​ឲ្យដឹងថា​ម៉ូតូ​មធ្យោបាយ​ដឹកឈើ​ចំនួន​១១​គ្រឿង​នេះ​គឺ​៣​គ្រឿង​ទទួល​ពី​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​ដែល​ពួកគាត់​បង្ក្រាប​បាន​កាល​ពី​លើក​មុន​ដូច្នេះ​ដុត​បំផ្លាញ​ចោល​សរុប​១១​គ្រឿង​។​

​លោក​វរសេនីយ៍ត្រី​សុខ មីន​ប្រាប់​បន្ត​ទៀត​ថា​ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​គឺ​កម្លាំង​លោក​ត្រៀម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្សេង​ទៀត​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ពោលគឺ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​មិន​យោគយល់​អ្នកតូច​អ្នកធំ អ្នកក្រ​អ្នកមាន​នោះទេ​ពោល​គឺ​អនុវត្តន៍​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *