- សន្តិសុខ សង្គម

ឈាម​ស្រែក​ស្បែក​ហៅ ជន​កំណាត់​ដែល​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ហើយ​

(​ក្រចេះ​) ៖ ជនដៃដល់​ឈ្មោះ​សំ សុ​ភ្ក្រា ហៅ​ភ​ក្រ័ ដែល​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រួច​រត់គេចខ្លួន​នោះ ត្រូវបាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ស្រុក​សំបូរ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​អាវុធហត្ថ​ស្រុក​សំបូរ ចាប់ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅ​ចំនុច​ផ្លូវ បំបែក​សណ្ដាន់ ភូមិ​សង្គម ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​នគរបាល​ក្រុង​ក្រចេះ​ឲ្យដឹងថា ជនដៃដល់​បាន​ធ្វើ​សកម្មភាព​កាប់​សម្លាប់​ទៅលើ​ស្ត្រី​រងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​គង់​ស្រី​ទូច អាយុ​២៧​ឆ្នាំ ដោយ​ប្រើ​កាំបិតផ្គាក់ គាប់​ស្ទើ​រដាច់ ក ឲ្យស្លាប់​និង​កន្លែង រួច​អូស​សាកសព​ទម្លាក់​ចូល​ក្នុង​ប្រឡាយ ក្បែ​ផ្លូវលំ​មួយកន្លែង ក្នុង​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ហើយ​រត់​គេចខ្លួន​បាត់​។​

​នគរបាល​បន្តទៀតថា ជនដៃដល់​ក្រោយ ពីរ​សម្ត​កិច្ច​ឃាត់ខ្លួន​បាន ប​ច្ច​ប្បន្ន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ព្យាបាល​សិន ព្រោះ​ពេល​ប្រត្តិបត្តការ​នោះ​បង្ក្រាប​នោះ ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្រោយពីរ​ចាក់​ថ្នាំ​រួច​ទើប​យក​មក​សួរនាំ​ដើម្បី​បន្ត​តាម​និតិ​វិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *