- សន្តិសុខ សង្គម

​កម្លាំង​សហកា​រណ៍​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​ករណី​ឆបោក​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​5​នាក់​

ខេត្ត​កំពង់ស្ពឺ ៖ លោក​វរៈសេនីយ៍ទោ ទិ​ត្យ វណ្ណះ ប្រធាន​មន្ទីរ​យុត្តិធម៌ កង​រាជ​អាវុ​ហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហកា​រណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុ​ត្ថ​ហត្ថ​ស្រុក​ឧដុង្គ​បង្ក្រាបមុខ​សញ្ញា​ឆបោក និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​05​នាក់​ក្នុង​ករណី​ឆបោក​នៅ​ស្រុក​ឧដុង្គ​ហេតុ​ការ​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​០4 ខែ​សីហា ឆ្នាំ 2019 នៅជាប់​ផ្លូវ​លេខ​51 ស្ថិតនៅ​ភូមិ​អំពឹល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។​

​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង នឹង កម្លាំង​នៃ​មន្ទីរ​យុត្តិធម៏ ដឹកនាំ​កម្លាំង​ដោយ​លោក​វរ​សេ​នីយ៏ទោ ទិ​ត្យ វណ្ណះ ប្រធាន​មន្ទីរ​យុត្តិធម៏ ដោយ​បាន​ធ្វើ​ការសម្របសម្រួល ពី​លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០5​នាក់ ពី​បទ​ឆបោក ដែល​មានឈ្មោះ ដូចខាងក្រោម ៖ ទី​1-​ឈ្មោះ នួន វណ្ណា ភេទ​ប្រុស អាយុ​41​ឆ្នាំ មុខរបរ​បុគ្គ​លឹក​ក្រុមហ៊ុន សុខ​រដ្ឋា អចល​ទ្រព្យ មាន​ទី​លំ​ភូមិ​ជេ​ី​ង​ស្រុក ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​,​ទី​2-​ឈ្មោះ តន់ សុផាន់​ណានិន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​ភក្តី ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​,​ទី​3-​ឈ្មោះ ភោគ សានិ​ន ភេទ​ប្រុស​អាយុ​59​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​កំបូល សង្កាត់​កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​,​ទី​4-​ឈ្មោះ ច្រឹក ចិ​ត្រា ភេទ​ប្រុស អាយុ​38​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​,​ទី​5-​ឈ្មោះ ហ៊ាង អេង​ទ្រី ភេទ​ប្រុស​អាយុ​32​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ត្រពាំងជេីង​ស្រុក​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ ។​

​កម្លាំង​បាន​ដកហូត វត្ថុតាង សម្ភា​រះ​មាន​
1–​ប្រាក់​ដុល្លា ចំនួន​០5​ម៉ឺន​ដុល្លា​
2–​អត្តសញ្ញាណ​បណ្ណ័​០4​សន្លឹក​
3–​កិច្ចសន្យា​កក់​ប្រាក់​០1​សន្លឹក​
4–​លិខិត​ប្រគល់ ទទួល​ប្រាក់ ០1 សន្លឹក +​លិខិត​ក្រុមហ៊ុន សុខ រដ្ឋា ខេ​ម​បូឌា​រប្រ​ជីធី អ៊ិន​វេស​មិន ឯ​.​ក ០1​សន្លឹក​
5–​ឯកសារ​ដី​០1​ច្បាប់ =០6​សន្លឹក ទំហំ​ដី 175256​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​ប្រកិល ឃុំ​ព្រះ​ស្រែ ស្រុក ឧដុង្គ ខេត្ត​កំពង់ស្ពឺ
6–​រថយន្ត​០1​គ្រឿង ម៉ាក​ហាយ ឡិន​ដឺ ពណ៏​ស សេរី​2001 ស្លាក​លេខ ភ្នំពេញ​.2Z.2321
7–​ទូរស័ព្ទ ដៃ​០8​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ​វត្ថុតាង​សម្ភា​រះ​ទាំងអស់ បាន​បញ្ជូន​ទៅ​បញ្ជាការ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ខេត្តកំពង់ស្ពឺ ដេ​ី​ម្បី​កសាង​សំណុំរឿង​បន្ត​តាម​ផ្លូវច្បាប់ ។​

​បញ្ជាក់ ៖ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​5​នាក់​នេះ​បាន​យក​ដី​អ្នកដទៃ​ទៅ​លក់​ដោយ​ម្ចាស់​ដី​បានដឹង​ប្តឹង​មក​កម្លាំង​ជាក់ស្តែង​កំពុង​ប្រគល់​ប្រាក់ ៕
​អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *