- ព័ត៌មានជាតិ

ឯកឧត្តម គន់ គីម ចេញ​អន្តរាគមន៍​បន្ទាន់ ជន្លៀស​ប្រជាជន​៥០០​គ្រួសារ​ពី​ទឹក​ជំនន់​នៅ ស្រុក​លំផាត់ ខេត្ត​រតនគីរី​

​ខេត្ត​រតនគិរី ៖ តាម​បញ្ជា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​តាម​បញ្ជា​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃ​សុក្រ​ទី​០៩​ខែ​សីហា​នេះ បាន​ចេញ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ ឆ្ពោះទៅ​កាន់​ខេត្ត​រតនគីរី ដើម្បី​ជួយ​ជន្លៀស​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ ដែល​កំពង់​ទទួលរង​នូវ​ទឹកជំនន់​។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏​បាន​នាំ​ទៅ​ជាមួយ​នូវ​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​របស់​កាក​បាទ​ក្រហម ចំនួន​២​យន្តហោះ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ផងដែរ​។ ឯកឧត្តម បញ្ជាក់ថា​គ្រោះមហន្តរាយ​ទឹក​ជំនន់​នៅ​ខេត្ត​រតនគីរី​នេះ ត្រូវបាន​សម្តេច​ប្រធាន​កាកបាទ​ក្រហម មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​បាន​ប្រគល់​ភារកិច្ច​នេះ ដល់​ឯកឧត្តម ធ្វើ​អន្តរាគមន៍​ជា​បន្ទាប់ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ។​

Leave a Reply

Your email address will not be published. Required fields are marked *