- ព័ត៌មានជាតិ

ក្រោយ​ពី​កាសែត​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​ដោយ​ជាប់ៗ​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​រួច​មក នោះ ទើប​បាន​លោក​ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ រូបនោះ នឹង បក្ខពួក​របស់​គាត់​មួយចំនួនទៀត បាន​ហៅ​គ្រូបង្រៀន​នៅ​ក្នុង​សាលាបឋមសិក្សា​វឌ្ឍន​ឈូង​លាភ ឲ​ចូល​ទៅ​ប្រជុំ ដើម្បី​ប្រកាស​ប្រាប់ អំពី​រឿង​លុយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ផ្ដល់​មក​ឲ្យ​សាលា ជា​រៀងរាល់ឆ្នាំ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ ឲ្យ​ពួកគាត់​បាន​ដឹង អំពី​ចំនួន​ទឹក​លុយ​ដែល​ត្រូវ​ចំណាយ​ចាយវាយ​នៅក្នុង​ឆ្នាំ ២០២៤ នេះ​នោះ​ទេ​.១២.០២.២០២៤

ក្រោយ​ពី​អង្គភាព​របស់​បា​សិទ្ធ ធី​វី បស់​យើងខ្ញុំ​បាន​ចេញរ​ផ្សព្វផ្សាយ​ព័ត៌មាន លាតត្រដាង អំពី​បញ្ហា​នឹង​រឿងរ៉ាវ​មួយចំនួន មាន​ការពាក់ព័ន្ធ​ទៅ​នឹង​លោក​ផាន់ គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូក​លាប​សព្វថ្ងៃនេះ ដែល​គាត់​បាន​យក​អំណាច​របស់​គាត់​ជា នាយក​សាលា មក​ធ្វើ​ការគាបសង្កត់​ជិះជាន់​រឹតត្បិត​សិទ្ធិសេរីភាព រើសអើង​ឆ្មើងឆ្មៃ​ប្រកាន់​ឫកពារ ប្រកាន់​បក្ខពួកនិយម បង្ករ​ធ្វើអោយ គ្រូបង្រៀន​មួយចំនួន​ដែល​មិនមែន​ជា​បក្ខពួក​របស់​គាត់ បាន​ទួល​រង​នូវ​ភាពអយុត្តិធម៌ រួមផ្សំ​ជាមួយ​នឹង​ការប្រព្រឹត្ត​នូវ​អំពើ​នូវ​ពុករលួយ​នៅក្នុង​សាលា ដែល​បាន​ចាក់​ឬ​ស កប់​យ៉ាង​ជ្រៅ​នៅក្នុង​សាលា​ប ឋ​ម​សិក្សា​មួយ​កន្លែង​នោះ រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ ឧទាហរណ៍ ជាក់ស្ដែង​ដូចជា រឿង​លុយ​សម្រាប់​ទ្រទ្រង់​សាលា​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឧបត្ថម្ភ​មក​ឲ​សាលាជា​ប្រចាំឆ្នាំ ជា​រៀងរាល់ឆ្នាំ រឿង​លុយ​ផ្ញើ​កង់​ផ្ញើ​ម៉ូតូ​និង​លុយ​យក​ផាស៊ី​ពី​ក្រុម​អាជីវករ​លក់ដូរ​នៅក្នុង​សាលា ជា​ប្រចាំ​ឆ្នាំ​និង​លុយ​ដែល​រៃអង្គាស​ពី​មាតាបិតា​ដែលជា​អាណាព្យាបាល​របស់​សិស្ស នៅក្នុង​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ​សព្វថ្ងៃនេះ ដែល​មាន​សិស្ស ចំនួន ១៥០០ នាក់ .​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ ហើយ​គ្រូបង្រៀន​ភាគច្រើន​ពួកគាត់​មិន​បានដឹងថា តើ​លោក​ផាន់ គឹម​លី គាត់​យក​លុយ​ទាំង​នោះ ទៅ​ធ្វើ​ការចំណាយ​ចាយវាយ ទិញ​ឧបករណ៍ បរិក្ខារ ឬ​ទិញ​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ជា តម្រូវការ​ចាំបាច់​របស់​សាលា នឹង​បាន​កសាង​នូវ​សមិទ្ធផល​អ្វី​មួយ​ឲ្យបាន​លេចធ្លោ​នៅក្នុង​សាលា​គួរឲ្យ​មាន​ការកត់សម្គាល់​ដែរ​នោះ​ឡើយ តែ​ពី​ដើម​រៀង​អើយ​មក រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ។

​នេះ​បើ​យោងទៅតាម​សេចក្តីរាយការណ៍​របស់​គ្រូបង្រៀន​មួយចំនួន​នៅក្នុង​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ​កាលពីពេល​ថ្មីៗ​នេះ ជា​បន្តបន្ទាប់​ដោយ​ដោយ​ផ្ទួនៗ​និង​ជាប់ៗ​គ្នា រួចមក​នោះ ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី ១២ កុម្ភៈ ២០២៤​នេះ ការងារ​បា​សិទ្ ធី​វី របស់​យើងខ្ញុំ បាន​ទទួល​នូវ​សេចក្តីរាយការណ៍​ដ៏​ច្បាស់​ការ ពី​គ្រូបង្រៀន​មួយចំនួន​នៅក្នុង​សាលាបឋមសិក្សា​វឌ្ឍន​: ឈូង​លាភ ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ​បាន​ដឹងជា​បន្ត​មក​ទៀត​ថា​.​នៅ​ព្រឹក​ថ្ងៃទី ១២.​កុម្ភៈ ២០២៤ នេះ លោក​ផាន់ គឹម​លី​នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ រូបនោះ គាត់​បាន​ឲ្យ​លេខា​ស្រី​របស់​គាត់​ម្នាក់​រួមជាមួយ​លោក​នាយករង មួយចំនួនទៀត​ដែល​ជា​បក្ខពួក របស់គាត់ បាន​ហៅ​ឬ​ក៏​អញ្ជើញ​ពួកគាត់​ដែល​ជា គ្រូបង្រៀន​នៅ​ក្នុង​សាលាបឋមសិក្សា​វឌ្ឍនៈ​ឈូង​លាប​ទាំងអស់ ចូល​ទៅ​រួម​ប្រជុំ ដើម្បី​ប្រកាស​ប្រាប់​អំពី​ចំនួន​ទឹក​លុយ ដែល​ក្រសួង​យុវជន​និង​កីឡា​បាន​ផ្ដល់​មក​ឲ្យ​សម្រាប់​ទ្រទ្រង់​សាលា​នោះ ហើយ​ត្រូវបាន​ចំណាយ​ចាយវាយ​ទៅ​ការទិញ សម្ភារៈ​ផ្សេងៗ សម្រាប់​បម្រើការ​នៅក្នុង​សាលា​មួយចំនួន​ឲ្យ​គ្រូបង្រៀន​នៅក្នុង​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ ទាំងអស់ បានដឹង​ខ្លះៗ​នៅ​ព្រឹក​ថ្ងៃទី ១២ កុម្ភៈ ២០២៤ នេះ​នោះ​ទេ ។

​ចំពោះ​ការហៅ​ឬ​ក៏​អញ្ជើញ​ពួកគាត់​ដែល​ជា​គ្រូបង្រៀន​នៅ​ក្នុង​សាលាបឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ ទាំងអស់​អោយ​ចូល​ប្រជុំ​ប្រកាស ប្រាប់​ឲ្យបាន​ដឹង​អំពី​លុយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឧបត្ថម្ភ​មក​ឲ្យ​សម្រាប់​ទ្រទ្រង់​សាលា ដែល​បាន​ត្រូវ​ចំណាយ​ចាយវាយ ទៅលើ​ការទិញ​សម្ភារៈ​មួយចំនួន​នៅក្នុង​សាលា​កាលពី​ព្រឹក​មិញ​នេះ គឺ​ប្រហែលជា លោក​ផាន់ គឹម​លី នាយក​សាលា​រូបនោះ​នឹង​បក្ខពួក​របស់​គាត់​ក្តាប់​តូច​ទៀត បាន​ធ្វើឡើង​ទាំង​ការ​ក្តៅស្លឹកត្រចៀក មួម៉ៅ​ក្តៅក្រហាយ​នឹង​បាន​ធ្វើឡើង​ទាំង​បង្ខំចិត្ត​ដើម្បី​ឲ្យ​គ្រូបង្រៀន​ទាំងនោះ​បាន​ដឹង​នៅ​ក្នុង​គ្រា នេះ​នោះ​ទេ ក្រោយពីរ​អ្នកសារព័ត៌មាន​បាន​ធ្វើ​ការចេញផ្សាយ​លាតត្រដាង​យ៉ាង​ចំៗ ដែល​ធ្វើឲ្យ​មាន​ការ​បែកធ្លាយ រឿងរ៉ាវ​មួយចំនួន​និង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​បាន​លើកឡើង​ខាងលើ ធ្វើឱ្យ​ផ្អើល​អស់​អ្នកតូច​អ្នកធំ​នៅ​ក្រុង​តាខ្មៅ ជា​បន្តបន្ទាប់ នា​ពេល​ថ្មីៗ​នេះ​នោះ​ទេ មើល​ទៅ​នោះ ។

​ពី​ព្រោះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ដែល លោក ផាន់ គឹម​លី​នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ​រូបនោះ និង​បក្ខពួក​របស់​គាត់​ទាំងនោះ មិន​ដែល​ហៅ​ឬ​ក៏​អញ្ជើញ ពួកគាត់​ដែល​គ្រូបង្រៀន នៅក្នុង​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាភ សព្វថ្ងៃនេះ ដើម្បីឲ​ចូលរួម​ប្រជុំ ប្រកាសប្រាប់​ពួកគាត់ ឱ្យបាន​ដឹង​អំពី​ចំនួន​ទឹក​លុយ​សរុប ដែល​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ផ្ដល់​មក​ឱ្យ​សាលា​ជា​រៀងរាល់ឆ្នាំ និង​ចំនួន​លុយ​ដែល​ត្រូវ​ចំណាយ​ចាយវាយ ទៅលើ​ការទិញ​ឧបករណ៍​និង​សម្ភារៈ ផ្សេងៗ​សម្រាប់​ប្រើការ​នៅក្នុង​សាលា​អោយ​ពួកគាត់​ឲ្យបាន​ដឹង​មក​ដង​ណា​នោះឡើយ ទើបតែ​អ្នកសារព័ត៌មាន​បាន​ធ្វើ​ការចេញផ្សាយ​ទម្លាយ​នៃ​បញ្ហា​រឿងរ៉ាវ​មួយចំនួន​ដែល​បាន​កើតឡើង​នៅក្នុង​សាលា​នៅ​ក្នុង​គ្រា​នេះ​នោះ​ទេ​។​។ ហើយ​ចំណែក​ឯ ហៅ​ពួកគាត់​ឲ្យចូល​ទៅប្រជុំ​ប្រកាស ប្រាប់​អំពី​ចំនួន​ទឹក​លុយ​ចំនួន​ទឹក​លុយ​ដែល​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ផ្ដល់​មក​ឱ្យ​សាលា និង​ត្រូវ​ចំណាយ​ចំណែក​ចាយវាយ ទៅលើ​ការទិញ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នៅក្នុង​សាលា ឲ្យ​ពួកគាត់​បាន​ដឹង នៅ​ព្រឹក​ថ្ងៃទី ១២ កុម្ភៈ ២០២៤ នេះ​វិញ​នោះ​ទៀតសោត ក៍ លោក​ផាន់ គឹម​លី និង​បក្ខពួក​របស់​គាត់​ទាំងនោះ បាន​ប្រជុំ​ប្រកាសប្រាប់​ពួកគាត់​ឲ្យបាន​ដឹង​អំពី​ចំនួន​ទឹក​លុយ​ដែល​ត្រូវ​ចំណាយ តែ​នៅក្នុង​ឆ្នាំ ២០២៤​នេះ​តែប៉ុណ្ណោះ​នោះទេ រី​ឯ​ចំនួន​ទឹក​លុយ ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ផ្ដល់​មក​ឲ្យ​សាលា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នោះ នឹង​លុយ​ផ្ញើ​កង់​ផ្ញើ​ម៉ូតូ​ឬ​ក៍​ដែល​យក​ផាស៊ី​ពី​អាជីវករ​លក់ដូរ​នៅក្នុង​សាលា​ជា​ប្រចាំ​ឆ្នាំ ព្រម​លុយ​យក​ពី​គ្រូបង្រៀន​កិច្ចសន្យា​ក្នុង​ម្នាក់ៗ​រាប់រាប់​រយ​ដុល្លា បូករួម ទាំង​លុយ ដែល​បាន រៃអង្គៀស ពី​សិស្ស ឬក៏ ពី​មាតាបិតា​ដែលជា​អាណាព្យាបាល​របស់​សិស្ស ។​

​នៅក្នុង​សាលា​វឌ្ឍនៈ​ឈូង​លាប​សព្វថ្ងៃនេះ​ទាំងអស់​ដែល​មាន​សរុប​ចំនួន ជាង ១០០០ នាក់ ដែល​ថា​យក​មក​បង់​ទឹក បង់​ភ្លើង​ជា​ប្រចាំ​ខែ ជា​រៀងរាល់​ខែ​វិញ​ថែម​ទៀត​នោះ​. អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នោះ ទៀតសោត គឺ​លោក​ផាន់ គឹម​លី និង​បក្សពួក​របស់​គាត់​ទាំងនោះ​មិន​បាន​ប្រជុំ​ប្រកាស​ប្រាប់​ឲ្យ​ពួកគាត់​បាន​ដឹង​នោះឡើយ​។​រាយការណ៍​បាត់​បន្តទៀតថា ចំណែកឯ​គ្រូបង្រៀន​ទាំងនោះៗ​វិញ ក៏​ពួកគាត់​ពុំបាន​ដឹង​ដែរ​ថា​តើ​លោក​ផាន គឹម​លី នាយក​សាលា​បឋមសិក្សា​វឌ្ឍនៈ​ឈូង​លាប​រូបនោះ និង​យក​លុយ​ទាំងនោះ​ទៅ​ធ្វើ​ការចំណាយ​ចាយវាយ ទិញ​ឧបករណ៍ បរិក្ខា សម្ភារៈ ឬ ក៍ កសាង​សមិទ្ធផល​អ្វីមួយ នៅក្នុង​សាលា ឲ្យបាន​រំ​លេចធ្លោ​ដែល​គួ​ឱ្យ​លោ​គ្រូ​.​អ្នកគ្រូ និង​សិស្សាអនុសិស្ស នៅក្នុង​សាលា​សិក្សា​វឌ្ឍនៈ​ឈូង​លាភ សព្វថ្ងៃនេះ មាន​ការកត់សម្គាល់ ដើម្បី​បន្សល់ ទុក​ជា​ស្នារ​ដៃ ឱ្យ​លោកគ្រូ​.​អ្នក​គ្រូបង្រៀន​និង​សិស្សាអនុសិស្ស​ជំនាន់​ក្រោយៗ បាន​ឃើញ​និង​បាន​ស្គាល់ អំពី​សមិទ្ធផល ឬក៏​ស្នារ​ដៃ​របស់​គាត់ បាន​ស្ថាបនា​ឬក៏​កសាង​តម្កល់ទុក​នៅ​ក្នុង​សាលា ក្នុង​រាជ​កាល​របស់គាត់​ដែល​គាត់​បាន​កំពុងតែ​ធ្វើ​ជា​នាយក​សាលា​វឌ្ឍនៈ​ឈូង​លាភ​.​សព្វ​ថ្ងៃនេះ​ទៅ​ថ្ងៃ​ខាង​មុខ​នោះឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *