- ព័ត៌មានជាតិ

​កម្លាំង​សមត្ថកិច្ច នាំខ្លួន​ឧកញ៉ា គង់ ក្រឹ​ង ទៅ​ឆែកឆេរ​ផ្ទះ នៅ​ស្រុក​ស្នួល ក្រោយ​ឃាត់ខ្លួន​កាល​ពី​ល្ងាចម្សិលមិញ​

(​ក្រចេះ​)៖ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​នាំ​ខ្លួន ឧកញ៉ា គង់ ក្រឹ​ង នាំ​មក​ឆែកឆេរ​ផ្ទះ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោយពី​គាត់ និង​កូនប្រសា ត្រូវបាន​ឃាត់ខ្លួន​កាល​ពី​ល្ងាចម្សិលមិញ​។​

​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ខេត្ត​ក្រចេះ​បាន​រាយការណ៍​ថា កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន ឧកញ៉ា គង់ ក្រឹ​ង មក​ឆែក​ផ្ទះ​នៅ​ស្រុក​ស្នួល ខណៈ​កូនប្រសា​គាត់​ស្ថិតនៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត តែ​ចំណាត់ការ​យ៉ាង​ណា​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​សូមបញ្ជាក់​ថា កាល​ពី​ល្ងាចម្សិលមិញ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានសម្រេច​ឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង​
​និង​កូនប្រសា​របស់​គាត់​ហើយ បន្ទាប់​ពី​សួរនាំ​អស់​រយៈពេល​១​ថ្ងៃ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​ឧត្តមសេនីយ៍ត្រី អេង ហ៉ី បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​យើងខ្ញុំ​ថា ៖ «​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ និង​មាន​ការសម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ធ្វើ​ការឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​»​។​

​លោក​អះអាង​ថា យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា បាន​ចូលរួម​ក្នុង​បទល្មើស​។​

​ការសម្រេច​ឃាត់ខ្លួន​ឧកញ៉ា គង់ ក្រឹ​ង បាន​ធ្វើឡើង ពេលដែល​ក្រុមការងារ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​កោះហៅ​ឧកញ៉ា គង់ គ្រឹង ឱ្យ​ចូល​បំភ្លឺ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។

​ឧកញ៉ា គង់ គ្រឹង មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់ ណា​ស៊ា​ត ត្រូវ​ចូល​បំភ្លឺ​តាម​ពេលវេលា​កំណត់ និង​ត្រូវ​នាំ​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង​ផងដែរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *