- សន្តិសុខ សង្គម

រថយន្ត​កូរ៉ូឡា​បើក​រេ​ចង្កូត​បុក​រថយន្ត​ហ៊ី យ៉ាន់​ដាយ​ដឹក​កម្មក​រោងចក្រ​របួស​ធ្ងន់​នាក់​បើកបរ​ទាំងសងខាង​2​នាក់​

ខេត្ត​កំពង់ស្ពឺ ៖ រថយន្ត​កូរ៉ូឡា​បើក​រេ​ចង្កូត​បុក​រថយន្ត​ហ៊ី យ៉ាន់​ដាយ​ដឹក​កម្មករ​រោងចក្រ​បណ្ដាល​របួសធ្ងន់​នាក់​បើកបរ​ទាំងសងខាង​2​នាក់​ប៉ុន្តែ​មិន​បណ្ដាលឲ្យ​រងរបួសដ​ល់​អ្នក​ដ៍ទៃ​នោះ​ទេ​។​ហេតុ​ការ​នេះ​កើតឡើង​នៅវេលា​ម៉ោង​17​និង​00​នាទី ថ្ងៃទី 15 ខែ​សីហា​ឆ្នាំ 2019​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត បុក​និង​រថយន្ត​បញ្ច្រាស់ទិស​គ្នា​លើ​ផ្លូវជាតិ​លេខ 41 ចន្លោះ​គីឡូម៉ែត្រ​លេខ 22​និង​23 ភូមិ​ក្រាំង​ឃ្នង ឃុំ​ស្រង់​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​មាន​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ស្លែ​រពាក់​ស្លាក​លេខ​ភ្នំពេញ​2C_ 1463 បើកបរ​ដោយ​ឈ្មោះ ទុយ​វ៉ាត ភេទ​ប្រុស​អាយុ 41 ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ផ្លុង ឃុំ​បរសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​បើកបរ​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប៊ិច​ដឹក​កម្មករ​រោងចក្រ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ ជឺ លាង​ហ៊ីម​ភេទ​ប្រុស​អាយុ 22 ឆ្នាំ​នៅ​ភូមិ​រកា​កោង ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ករណី​ខាងលើ​នេះ​បណ្ដាលឲ្យ​របួស​អ្នកបើកប​ររថយន្តទាំ​ង 2 នាក់​ធ្ងន់​។​រថយន្ត​ទាំង 2 គ្រឿង​ខូច​ធ្ងន់​។​

​វត្ថុតាង​រថយន្ត​ទាំង 2​គ្រឿង​សមត្ថកិច្ច​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់​។​
​ដោយ ៖ អ៊ុំ ចិត្ត្រា​

 

Leave a Reply

Your email address will not be published. Required fields are marked *