ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជិះម៉ូតូដឹកកូនពីមុខរេចង្កូតបុកគោយន្ត ដឹកកូនឈើចំពីមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរទាំង2នាក់ឪពុកនិងកូនខណៈបើកបញ្ច្រាស់ទិសគ្នាហេតុការនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង18និង35នាទី ថ្ងៃទី23 ខែសីហា ឆ្នាំ2019នៅលើផ្លូវគ្រួសក្រហម ចំណុចភូមិទេវាមានជ័យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងម៉ូតូ បើករេចង្កូតបុកនិងគោយន្តដឹកកូនឈើបើកបរច្រាស់ទិសគ្នា ។
ម៉ូតូម៉ាក់ហុងដាC125 ពណ៍ខ្មៅ ស៊េរី2014 ពាក់ស្លាកលេខ ភ.ព 1CQ 0241 បើកបរដោយឈ្មោះ សំ វ៉ិត ភេទប្រុស អាយុ29ឆ្នាំ នៅភូមិតាំងបន្ទាយ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជិះដាក់កូនពីមុខកូនឈ្មោះ វ៉ិត សម្បត្តិ ភេទប្រុស អាយុ 3ឆ្នាំ បើកបរពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយគោយន្តដឹកកូនឈើចំពីមុខពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរទាំងពីរនាក់ឪពុក និងកូន រួចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ។
ចំណែកអ្នកបើកបរ គោយន្ត មិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់បន្សល់គោយន្តនៅកន្លែងកើតហេតុ
វត្ថុតាងម៉ូតូនិងគោយន្ត សមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកឧដុង្គរងចាំចាត់ការតាមផ្លូវច្បាប់ ។
ដោយ ៖ អ៊ុំ ចិត្ត្រា






