- ព័ត៌មានជាតិ

កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​ផ្ដល់​ធាតុ​ចូល​លើ​ប្រធានបទ​១ ការងារ​ការពង្រឹង​សន្តិសុខ​ជាតិ សណ្ដាប់​ធ្លាប់​សាធារណៈ និង​សង្គមជាតិ និង​ប្រធានបទ​ទី​២ ការ​លើ​កម្ពស់​ប្រសិទ្ធភាព ការងារ​អត្តសញ្ញាណ​កម្ម និង​ពន្ធនាគារ​..១៦.០២.២០២៤

​ខេត្ត​កណ្ដាល​៖​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤​នេះ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​ផ្ដល់​ធាតុ​ចូល​លើ​ប្រធានបទ​១ ការងារ​ការពង្រឹង​សន្តិសុខ​ជាតិ សណ្ដាប់​ធ្លាប់​សាធារណៈ និង​សង្គមជាតិ និង​ប្រធានបទ​ទី​២ ការ​លើ​កម្ពស់​ប្រសិទ្ធភាព ការងារ​អត្តសញ្ញាណ​កម្ម និង​ពន្ធនាគារ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​កងកម្លាំង​ទាំង​៣ អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ណុប ដា​រ៉ា បាន​ណែនាំ​អាជ្ញាធរ​ក្រុង​-​ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​លើកឡើង​ពី​បញ្ហា​ប្រឈម និង​សំណូមពរ​នានា របស់​ខ្លួន​ដើម្បី​ពិភាក្សា​រួម​គ្នា​ដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​ល្បែងស៊ីសង ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវមាន​វិធានការ​បង្ក្រាប​ឲ្យបាន​ម៉ឺងម៉ាត់​ករណី​លើសដែ​ន​សមត្ថកិច្ច​របស់​ខ្លួន​ត្រូវ​រាយការណ៍​មកកាន់​រដ្ឋបាលខេត្ត​ដើម្បី​អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក​ត្រូវ​បន្ត​កិច្ចសហការ​គ្នា​ជាមួយ​ក​ង​កម្លាំង​មាន​សមត្ថកិច្ច​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​រួម​គ្នា​បង្ក្រាប​បទល្មើស​ផ្សេងៗ រក្សា​បាន​នៅ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ក្នុង​មូលដ្ឋាន​ខ្លួន និង​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

Leave a Reply

Your email address will not be published. Required fields are marked *