- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ផ្សព្វផ្សាយ នូវ​សេចក្តីថ្លែងការណ៍ របស់ គ​.​ជ​.​ប និង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​មហាផ្ទៃ ដែល​ជា​ការឆ្លើយតប​នឹង​សកម្មភាព​បង្ខិតបង្ខំ​គំរាមកំហែង​ដល់​អ្នកបោះឆ្នោត របស់​គណបក្ស​ភ្លើងទៀន ដើម្បី​សំដៅ​ការពារ​សិទ្ធ​នៃ​អង្គ​បោះឆ្នោត​.១៦.០២.២០២៤

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះសំណាល សមាជិក សមាជិកា​ម​នៃ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី ៥ មកពី ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​ស្នាក់ការ​គណបក្ស​ស្រុក​ចន្ទ្រា ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជូន​អង្គពិធី​ដោយ​ក្តី​នឹករលឹក និង​ការគិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​កោត​ស​សើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក​នៃ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ក្នុង​តំណែង នៅ​ទាំង​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ក៏ដូចជា ខេត្ត​ស្វាយរៀង ដែល​បាន​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការបំពេញ​ភារកិច្ច​បម្រើ​ប្រជាជន​នា​ពេល​កន្លងមក​រហូត​ទទួលបាន​ជោគជ័យ​គួ​ជាទី​មោទន​:​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​ផ្សព្វផ្សាយ​នូវ​ឲ្យបាន​ឆាប់រហ័ស និង​ទូលំទូលាយ នូវ​សេចក្តីថ្លែងការណ៍ លេខ ០០២ គជប ចុះ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីប្រកាស​ព័ត៌មាន លេខ ០០៤ ស​ប្រក ចុះ​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ របស់​ក្រសួង​មហាផ្ទៃ ដែល​ជា​ការឆ្លើយតប​នឹង​សកម្មភាព​បង្ខិតបង្ខំ​គំរាមកំហែង​ដល់​អ្នកបោះឆ្នោត របស់​គណបក្ស​ភ្លើងទៀន ដើម្បី​សំដៅ​ការពារ​សិទ្ធ​នៃ​អង្គ​បោះឆ្នោត ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្តាំផ្ញើរ​ដល់​សមាជិក សមាជិកា នៃ​អង្គ​បោះឆ្នោត​ទាំងអស់​ត្រូវ​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​សេចក្តីកំណត់​ស្តីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​៕​

Leave a Reply

Your email address will not be published. Required fields are marked *