- ព័ត៌មានជាតិ

​ពិធី​សម្ពោធ​ឆ្លង​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​ឧទុម្ព​រ ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ .០៤.០៣.២០២៤

​ខេត្ត​កណ្ដាល​៖ ថ្លែង​នៅក្នុង ពិធី​សម្ពោធ​ឆ្លង​កុដិ និង​សមិទ្ធផល​នានា នៅ​វត្ត​ឧទុម្ព​រ ស្ថិតនៅក្នុង​ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០២៤​នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ពិធី​សម្ពោធ​ឆ្លង​កុដិ និង​សមិទ្ធផល​នានា​នា ក្នុង​ឱកាស​នេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​ក្នុង​ព្រះពុទ្ធសាសនា ដែល​បាន​បង្ហាញឲ្យឃើញ​ពី​ការរី​ក​ចំរើន ក្នុង​វិស័យ​ពុទ្ធចក្រ ដែល​កើតឡើង​ពី​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ន គឺ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​បញ្ជាក់ជូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ថា កត្តា​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​សម្រាប់​ប្រទេសជាតិ​យើង ព្រោះ​ប្រទេស​មួយ​មាន​សន្តិភាព គឺ​មាន​លទ្ធភាព ផ្តោត​ការយកចិត្តទុកដាក់ លើ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង​សុខមាលភាព របស់​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ដូច្នេះ​សន្តិភាព គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់ សម្រាប់​ធានា​ចីរភាព នៃ​កិច្ចអភិវឌ្ឍន៍​។ ជោគជ័យ​ទាំងនេះ ផ្តើមចេញ​ពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក នៃ​នយោបាយ ឈ្នះ​-​ឈ្នះ និង​ជា​បិតា​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​ការដឹកនាំ​បន្តវេន​យ៉ាង​ប៉ិនប្រសប់ ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម បាន​បញ្ជាក់បន្ថែម​ថា ក្រោម​ដំបូល​នៃ​សន្តិភាព វត្ត​អារាម​ត្រូវបាន កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់​ពាសពេញ​ប្រទេស គ្រប់​រាជធានី ខេត្ត​។ ជាក់ស្តែង វិស័យ​ព្រះពុទ្ធសាសនា នៅ​ខេត្ត​កណ្តាល មាន​ការរីកចម្រើន​គួរអោយកត់សម្គាល់ ដោយ​មាន​វត្ត ៣៥៩ វត្ត អាស្រម ៧ ពុទ្ធ​មណ្ឌល ៥ ក្នុងនោះ វត្ត​គណៈ​ធម្ម យុត្តិកនិ​កាយ ៣២​វត្ត ព្រះសង្ឃ​សរុប​៦៩០០​អង្គ​។ ចំពោះ​វិស័យ​ពុទ្ធិកសិក្សា មាន​ការបណ្តុះបណ្តាល ព្រះសង្ឃ តាំង​ថ្នាក់​ធម្ម​វិន័យ ថ្នាក់​ពុទ្ធិកបឋមសិក្សា រហូតដល់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា ទុតិយភូមិ​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ ដែល​បាន​ចូលរួម​កសាង ដោយ​បាន​ឧបត្ថម្ភ​ជា​សំភារៈ ថវិកា ក្នុង​ការកសាង​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​នេះ ពិសេស​ការកសាង កុដិ​ថ្មី​ពីរ​ជាន់ និង​សមិទ្ធផល​នានា ដែល​យើង​កំពុង​ប្រារព្ធ​សម្ពោធ​ឆ្លង​នាពេលនេះ ដើម្បី​បម្រើ​ដល់​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។​

​សូមបញ្ជាក់​ថា សមិទ្ធផល​នានា​ដែល​ត្រូវបាន​ដាក់​សម្ពោធ​ក្នុង​ពិធី​នេះ​រួមមាន​៖ កុដិ ១​ខ្នង កម្ពស់ ២​ជាន់ មាន​ទំហំ​ទទឹង ១០​ម៉ែត្រ បណ្ដោយ​២០​ម៉ែត្រ លាបថ្នាំ​ព្រះវិហារ ផ្លូវ​បេតុង របង​វត្ត និង​បន្ទប់ទឹក​អនាម័យ​ចំនួន ៨​បន្ទប់ ។​

 

Leave a Reply

Your email address will not be published. Required fields are marked *