- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!

​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​តំណាង​នាំយក​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៥៣០,០០០៛ (​ពីរលាន​ប្រាំ​សែន បី​ម៉ឺន​រៀល​) អង្ករ ៥០​គីឡូក្រាម​, ទឹកក្រូច​២​កេស​, ទឹក​សុទ្ធ​២​កេស​

​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ទោ ព្រំ សារឿ​ន ជំនួយការ​ខណ្ឌ ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព ដោយ​រោគាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *