- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់ បញ្ជូនទៅ​តុលាការ និង​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ក្នុងនោះ ០៨​នាក់ ទៅ​តុលាការ និង​០៣​នាក់ ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​៥​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៥​ករណី​រួមមាន​៖

*​ករណី​ទី​១៖ កាលពី ថ្ងៃទី​២៩ ខែ​កុម្ភៈ ដល់ ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០៥​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល និង​បន្ត​ទៅ​ចំណុច​ផ្ទះជួល​លេខ​G៤៤ ផ្លូវ ST129KS បុរី​សែន​សុខ​ស្ថិតនៅ​ភូមិ ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​  ជន​ទាំង​០៥​នាក់ រួមមាន​៖ ១.​ឈ្មោះ ធី​ន មុ​ី (​ហៅ​គុជ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២. ឈ្មោះ ហុង កាយ (​ហៅ​កែវ​)​ភេទ​ប្រុស អាយុ ៤១​ឆ្នាំ​, ៣. ឈ្មោះ អឿង គន្ធា ប្រពន្ធ ភេទ ស្រី អាយុ ៣១​ឆ្នាំ​, ៤. ឈ្មោះ ថើ ហៃ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​, ៥.​ឈ្មោះ គឹម ចន្ថា ភេទ ប្រុស អាយុ ៣១​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​២១​កញ្ចប់ (​ធំ​-​តូច​) និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន មួយចំនួន រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​២៖ កាលពី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​តិរិ​ឆ្ឆាន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ទាំង​០២​នាក់ រួមមាន​៖ ១/​ឈ្មោះ អុិន ធារ៉ា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ​, ២/​ឈ្មោះ កែវ បុ​ណ្ណា ភេទ ស្រី អាយុ ៣៩​ឆ្នាំ​។ ចាប់​យក​វត្ថុតាង ដប​សម្រាប់​ជក់​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៣៖ កាលពី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ង៉ុយ រ៉ា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៥ ភូមិ​ពោ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​០១​កញ្ចប់ រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

*​ករណី​ទី​៤៖ កាលពី ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ មាន ភក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​មុខ​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​តិរិ​ឆ្ឆាន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៏​សែនជ័យ រាជធានី​ភ្នំពេញ ចាប់​យក​វត្ថុតាង​មួយចំនួន​។​

*​ករណី​ទី​៥៖ កាលពី ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដីឡូត៍​គ្មាន​លេខ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជេ​ី​ង​ឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជន​ទាំង​០២​នាក់ រួមមាន​៖ ១- ឈ្មោះ អ៊ុំ ចឺម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ២- ឈ្មោះ ចេង សុភាព ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​។ ចាប់​យក​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​សរុប​ចំនួន​១១​កញ្ចប់​, ឧបករណ៍ប្រេីប្រាស់​សា​រ​ធាតុ​ញៀន​មួយចំនួន រួម​នឹង​សម្ភារ​មួយចំនួនទៀត​៕​

Leave a Reply

Your email address will not be published. Required fields are marked *