- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​!

ម៉ាស៊ីនថតចម្លង​សរុប​ទាំងអស់​ចំនួន ១៦​គ្រឿង ដែល​ត្រូវបាន​ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី នាំយកមក​ប្រគល់​ជូន​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាលរ​បស់​អង្គភាព ក៏ដូចជា​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី ដែល​មានចិត្ត​សប្បុរស​ឧបត្ថម្ភ​ម៉ាស៊ីនថតចម្លង ជូន​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សូម​ជូនពរ​ដល់​គ្រួសារ លោក លី ហុង និង លោកស្រី ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *