- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​បំពេញ​ភារកិច្ច​!

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ចាត់ឲ្យ​ក្រុមការងារ​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ទេព វិបុល ជំនួយការ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ​ផ្ទាល់ នូវ​ថវិកា​ចំនួន ១,០០០,០០០​រៀល​, ទឹក​សុទ្ធ ០៤​កេស​, ទឹកដោះគោ ០២​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *