- ព័ត៌មានជាតិ

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ​!

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ខែម ញ៉ាញ់ នាយសេនាធិការ​រង និង​ជា​ប្រធាន​ក្រុម​ការងារ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោកស្រី​អនុសេនីយ៍ត្រី សយ សុជាតា សមាជិក​ក្រុមការងារ​ប្រចាំការ ១២៩១ ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក ខែម ញ៉ាញ់ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​អំណោយ​របស់​លោក​មេបញ្ជាការ​ផ្ទាល់​នូវ​ថវិកា​ចំនួន ២,០០០,០០០​រៀល​, ទឹក​សុទ្ធ ០៤​កេស​, ទឹកដោះគោ ០២​កេស ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *