- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញ​ប្រកាស លោកជំទាវ ទុយ សិរី​រតនៈ ជា​ប្រធានកិត្តិយស គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​ព័ត៌មាន ០៦.០៣.២០២៤

ភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈកម្មាធិការ​កណ្តាល សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រសៀល​ថ្ងៃ​ពុធ ១១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​កែសម្រួល និង​បំពេញ​បន្ថែម​សមាសភាព​គណៈកម្មការ សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​ព័ត៌មាន ។

​ថ្លែង​ក្នុង​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ​។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ស្មារតី និង​ទទួលខុសត្រូវ ក្នុង​ការបំពេញ​ភារកិច្ច​ការងារ​ចលនា​ស្ត្រី ក្នុង​រយៈពេល​កន្លងមក របស់​លោកជំទាវ លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ គ្រប់​លំដាប់ថ្នាក់ នៃ​ក្រសួង​ព័ត៌មាន ទទួលបាន​ជោគជ័យ​គួរឱ្យកត់សម្គាល់​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ លោកជំទាវ ទុយ សិរី​រតនៈ នេត្រ ភ​ក្ត្រា ត្រូវបាន​ប្រកាស​ជា​ប្រធានកិត្តិយស​គណៈកម្មការ​សាខា​សា​មគ​ម​នាទី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​ព័ត៌មាន និង​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មការ​សាខា​សមាគមនារី​ក្រសួង ដែល​បាន​ប្រកាស​កែសម្រួល និង​បំពេញ​បន្ថែម​សមាសភាព​នា​ថ្ងៃនេះ ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព ដូច​ជា​ពង្រឹង​របៀបរ​បប​ធ្វើការ ចេះ​បែងចែក តួនាទី​ភារកិច្ច​ទទួលខុសត្រូវ ទៅ​ដល់​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ សមាគមនារី​សាខា អនុសាខា​ទូទាំង​អង្គភាព កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ទៅតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទទួលស្គាល់ថា «​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ របស់​យើងទាំងអស់គ្នា​»៕

Leave a Reply

Your email address will not be published. Required fields are marked *