- ព័ត៌មានជាតិ

ពលរដ្ឋ​៥៦​គ្រួសារ​នៅ​ខេត្តឧត្ដរមានជ័យ​ជួប​ទុក​ធំ​ហើយ រឿង​អាជ្ញាធរ​បញ្ជា​គ្រឿងចក្រ​កាយ​បំផ្លាញ​ដំណាំ​ស្រូវ​យក​ដី​របស់​គាត់​

ខេត្ត​ឧត្ដរមានជ័យ​÷​ប្រជាពលរដ្ឋ​៥៦​គ្រួសារ​រស់នៅ​ភូមិ​ខ្ទំ សង្កាត់​កូន​ក្រៀរ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

​នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០១៩ សូម​អំពាវនាវ ដល់​សម្ដេច​តេជោ​ហ៊ុន សែន ជួយ​ពួក​គាត់​ផង​។​

​នៅពេលនេះ​អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​បាន​បញ្ជា​គ្រឿងចក្រ​អេស្ការ​ម៉ូទ​រ័ កាយ​បំផ្លិចបំផ្លាញ​ផល​ដំណាំ​ស្រូវ របស់​ពួកគាត់ រាប់សិប​ហិតា យក​ដី​របស់​ពួកគាត់ ដាក់​សម្ទា​ន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី​ខេត្ត​ត្បូងឃ្មុំ​។​

​ដោយ​អាជ្ញាធរ​មិន​បាន​សិក្សារ​អំពី​ផល​ប៉ះ​ពល​ជូន​ពលរដ្ឋ​ឡើយ ស្រាប់តែ​យក​គ្រឿងចក្រ​មក​កាយ​រំលំ​ដើមឈើ​នៅក្នុង​ចំការ​ស្រែ មិន​ខ្វល់​ពី​ផលដំណាំ​ដែល​ពលរដ្ឋ​បាន​បង្ករ​បង្កើន​ផល​។​

​ពលរដ្ឋ​ខាងលើ​បានអោយដឹងថា​ពួកគាត់​បាន​ប្រើប្រាស់​និង​អាស្រ័យ​ផល​ចាប់តាំងពី​ឆ្នាំ​២០០៨​និង​មាន​លិខិត​កាន់កាប់​ប្រើប្រាស់​ដឹងលឺ​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ទៀត​ផង​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​÷​អាជ្ញាធរ​បាន​រំលោភ​យក​ដី​កម្ម​សិទ្ធ​របស់​ពួកគាត់​ចំនួន​៥៦​គ្រួសារ ស្មើ​២៣៦​ហិតា ស្ថិត​នៅ​ចំណុច​ក្ដាន់​ធំ ក្នុងភូមិ​ខ្ទំ​សង្កាត់​កូន​ក្រៀរ ក្រុង​សំរោង យក​ទៅ​អោយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ត្បូង​ឃុំ​។​

​លោក​វ៉ាត​ប៉ា​រ៉ានី​ន អភិបាលរង ខេត្ត​ឧត្ដរមានជ័យ ទទួលបន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី បានបញ្ជាក់​ថា ÷​នេះ​ជា​ដី​ក្រុមហ៊ុន​អង្គរ​ស៊ូ​ហ្គើ ដែល​បាន​ចុះបញ្ជី​រួច នាក់​ណា​ក៍​មិន​អាច​អាស្រ័យ​ផល​រឺ​ប៉ះព​ល់​លើដី​នោះទេ លុះត្រាតែ​មាន​គោលការណ៍​ពី ប្រមុខ​រាជរដ្ឋាភិបាល រឺក៍​ក្រសួង​រៀបចំ​ដែនដី តាមរយ​:​ដី​សម្ទា​ន​សង្គមកិច្ច ទើប​អាច​ចាត់ចែង​បាន នៅ​ខាងកើត​ភូមិ ខ្ទុំ​គឺ​មាន​ការអនុញាត ដី​សម្ទា​ន​សង្គមកិច្ច ចែក​ជូន​ទៅ​ប្រជាពលរដ្ឋ​អត់​ដី​ស្រែ​ពិតប្រាកដ​មក​ពី​ខេត្ត​ត្បូង​ឃុំ ចំនួន​៤១២​គ្រួសារ ក្នុង​មួយ​គ្រួសារ​១២​ហិតា​៕

Leave a Reply

Your email address will not be published. Required fields are marked *