ខេត្តកំពង់ស្ពឺ ៖ កូនតិរិច្ឆានណោខឹងសុំលុយម្ដាយបង្កើតទៅទិញថ្នាំញៀនជក់ មិនបានយកឈើជ្រុងវាយទៅលើម្ដាយបណ្ដាលឲ្យដេកស្លាប់យ៉ាងអាណោចអាធ៌មនៅដីឡូត៏ខាងមុខផ្ទះរបស់ខ្លួន ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង9និង40នាទី ថ្ងៃទី 29 ខែសីហាឆ្នាំ 2019នៅចំនុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីហិង្សាក្នុងគ្រួសារ វាយម្ដាយបង្កើត បណ្តាលឲ្យស្លាប់មួយកើតឡើងដែលបង្ករដោយឈ្មោះ ភាញ ភី ភេទប្រុស អាយុ31ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ បានយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ78ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួន ។ មូលហេតុ ដោយជនបង្ករជាមនុស្សញៀនថ្នាំ សុំលុយម្តាយមិនអោយទើបបង្ករហេតុវាយម្តាយតែម្តង។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីធធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តកសាងសំណុំរឿងបន្តហើយបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី៕
ដោយ ៖ អ៊ុំ ចិត្ត្រា






