- សន្តិសុខ សង្គម

ខឹងប្ដីពូកែប្រច័ណ្ឌទាស់ពាក់សំដីគ្នាកាប់ប្ដី1កាំបិតផ្គាក់ចំថ្ពាល់ខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ជាប្ដីបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈប្រច័ណ្ឌប្រពន្ធទាស់ពាក់សំដីគ្នា ឈានដល់ប្រពន្ធហ៊ានយកកាំបិតផ្គាក់កាប់ទៅលើប្ដីបណ្ដាលឲ្យចំថ្ពាល់ខាងឆ្វេងមួយកាំបិតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងទៅ។ហេតុការនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង19និង00នាទី ថ្ងៃទី 25 ខែសីហា ឆ្នាំ 2019កម្លាំងសមត្ថកិច្ចស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យ ០1នាក់ជាប្រពន្ធរបស់សាក សពខាងលើ ពាក់ព័ន្ធករណីមនុស្សឃាដ នៅចំណុចភូមិទី០1 ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច។

ក្រោយការសាកសួរ ជនសង្ស័យឈ្មោះ លុយ អេង អាយុភេទស្រីអាយុ 49 ឆ្នាំ រស់នៅភូមិឃុំខាងលើ (ត្រូវជាប្រពន្ធជនរងគ្រោះ) បានសារភាពថា ខ្លួនពិតជាបានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះ សៅ ប៊ុនធឿន ភេទប្រុស អាយុ 47 ឆ្នាំ ចំថ្ពាល់ខាងឆ្វេងចំនួន ០1កាំបិត បណ្តាលឲ្យជនរងគ្រោះស្លាប់ នៅចំណុចក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិឃុំខាងលើពិតប្រាកដមែន។

មូលហេតុ: ដោយសារឈ្លោះទាស់ទែងពាក្យសំដី ព្រោះប្តីពូកែប្រចណ្ឌ័ពេក។

ករណីខាងលើសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៍បន្ត តាមហើបញ្ជូនជនសង្សយនិងវត្ថុតាងទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី ៕
ដោយ៖អ៊ុំ ចិត្ត្រា

Leave a Reply

Your email address will not be published. Required fields are marked *