- ព័ត៌មានជាតិ

ជំនន់​ទឹក​ទន្លេមេគង្គ​ក្រចេះ​បង្ក​ការបាក់​ច្រាំងទន្លេ​នៅ​ស្រុក​ចំនួន​២

ទឹក​ទន្លេមេគង្គ​ក្រចេះ ហក់​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ធ្វើឲ្យ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​ឡើងដល់ ២០.៨៩​ម៉ែត្រ គិត​ត្រឹម​ត​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ ខណៈ​ដែល​តម្រិត​ប្រកាសអាសន្ន​នៅ​កម្រិត​កម្ពស់ ២២​ម៉ែត្រ​។​

​ដោយឡែក មាន​ស្រុក​ចំនួន​ពីរ ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៦​នៃ ខេត្ត​ក្រចេះ ដែល​បាន​ទទួលរង​ផលប៉ះពាល់​ការបាក់​ច្រាំងទន្លេ ។ ក្នុងនាម​ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ ។​

​យោង​តាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ​ស្រុក​ឆ្លូង បានឲ្យដឹងថា មាន​ការបាក់​ច្រាំងទន្លេរ និង​មាន​ការហូរ​ច្រោះ​ដាច់​ផ្លូវ មានដូចជា នៅ​ភូមិ​ហាន់ជ័យ​ទី ៣ ឃុំ​ហាន់ជ័យ បាក់ ចំនួន ៥​កន្លែង និង​ផ្លូវ​ទៅ​ភូមិប​ល​ង្គ័ នៅ​ឃុំ​ដំរី​ផុង ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ប្រវែង ១៥​ម៉ែត្រ ។​

​ស្រុក​ព្រែក​ប្រសព្វ ទទួលរង​ផលប៉ះពាល់​ការបាក់​ច្រាំងទន្លេ ដោយ​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ព្រែក​ប្រសព្វ បានឲ្យដឹងថា មាន​ការបា​ក់ដី​ច្រាំងទន្លេ ប្រវែង ៣៥​ម៉ែត្រ ស្ថិតនៅ ភូមិ​តា​ម៉ៅ​កណ្ដាល ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បណ្ដាល​ឲ្យ​ប៉ះពាល​ផ្លូវលំ​ប្រវែង ២​ម៉ែត្រ ប៉ុន្តែ​មិន​បង្ក​ផលប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡើយ​។ ដោយ​លោក បានបញ្ជាក់​ថា បច្ចុប្បន្ន​លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ បិតផ្លូវ​មាត់ទន្លេ ផ្អាក់​ការធ្វើដំណើរ​បណ្ដោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​ដោយឡែក នៅតាម​តំបន់​ទំនាប​មួយចំនួន ដូចជា នៅ​ស្រុក​ចិត្រ​បុរី និង​ស្រុក​ព្រែក​ប្រសព្វ បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន និង​គោ ក្របី ទៅកាន់​ទីទួល​សុវត្ថិភាព​ជា​បណ្តើរៗ​ផង ។​

​ជាមួយគ្នា​នោះ លោក ហេង រត្ន័​ម៉ូ​នីដា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ក្រចេះ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ កញ្ញា​នេះ​ថា ស្ថានភាព​កម្រិត​កម្ពស់​ទឹក​ទន្លេមេគង្គ ក្រចេះ នៅ​ស្ថានីយ៍​ជល​សាស្ត្រ​ខេត្តក្រចេះ មាន​កម្ពស់ ២០.៨៩​ម៉ែត្រ ដែល​មាន​ការ​ហក់​ឡើង គួរឲ្យគត់សម្គាល់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ការកើនឡើង​នៃ​កម្ពស់​ទឹកទន្លេ​នេះ គឺជា​កម្ពស់ មួយ​ល្អ ធ្វើឲ្យ​ទឹក​ហូរ​ចូល​អាង ស្ទឹង បឹង ព្រែក​ស្តុក​ទឹក​ទុក សម្រាប់​បង្កើរ​បង្កើន​ផល​ស្រូវ រដូវវស្សា ។​

​លោក បានបញ្ជាក់​ថា សម្រាប់​ខេត្ត​ក្រចេះ កម្រិត​កម្ពស់​ទឹក​ទន្លេមេគង្គ​ក្រចេះ គឺ​ប្រកាសអាសន្ន​នូវ​កម្រិត​កម្ពស់ ២២​ម៉ែត្រ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *