- រាយការណ៍ពិសេស

សកម្មភាព​កាយ​ដី​ធ្វើ​អាជីវកម្ម​ក្នុង​បឹង​សំរោង​ទង​រាប់​ឆ្នាំ​មកហើយ គេច​មិន​ទាន់​បង់ពន្ធ​

កំពង់ស្ពឺ ៖ សេចក្ដី​រាយ​ការ​មក​ថា សកម្មភាព​កាយ​ដី​លក់​នៅលើ​ផ្ទៃ​បឹង​សំរោង​ទង ស្ថិតនៅក្នុង​ភូមិ​សំរោង​ទង ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាយ​ដី​លក់​ជាង​មួយ​ឆ្នាំ​ហើយ​មិន​ទាន់​មានច្បាប់​ពី​មន្ទីរ ឬ​ក្រសួង​រ៉ែ និង​ថាមពល​នៅឡើយ ខណៈ​ម្ចាស់​អាជីវកម្ម​និយាយប្រាប់​គេឯង​ថា ខ្លួន​ចាយប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ទើប​អាច​ធ្វើ​ការងារ​នេះ​បាន​។​

​សេចក្ដី​រាយ​ការ​បាន​បន្តថា ផ្ទៃ​បឹង​សំរោង​ទង​ទំហំ​រាប់សិប​ហិតា ជា​បឹង​ធម្មជាតិ​ពី​បុរាណ​មក​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ត្រូវ​គេ​សហការ​ជា​ប្រព័ន្ធ​ក្រោមរូបភាព​ប្រជាពលរដ្ឋ​ស្នើសុំ​ស្ដា​ដើម្បី​យក​ទឹក​ប្រើប្រាស់ ខណៈ​ក្នុង​ភូមិសាស្ត្រ​នោះ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ចូល​ដល់​ទៅ​ហើយ​។​ដែល​សកម្មភាព​នេះ​ត្រូវ​គេ​កើតជា​ចំងល់​ព្រោះតែ​មាន​ភាព​មិន​ប្រកតី​លើ​កិច្ចការ​នេះ​។​

​កន្លង​ទៅ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា ការស្នើ​ឱ្យ​ស្ដាបឹ​ង ស្រះ ឬ​ក៏​អាង​ត្រូវធ្វើឡើង​ត្រឹម​កំរិត​មួយ​ដោយ​មិន​មាន​ការជួញដូរ​ដូចនេះ​ទេ ពោលគឺ​អាចម៌ដី​ត្រូវយកម​អភិវឌ្ឍន៍​នៅ​ជុំវិញ​កន្លែង​ស្ដា ឬក៏​ក្នុង​មូលដ្ឋាន​នោះ តែ​បើ​យក​អាចម៌ដី​លក់​នៅ​ខាងក្រៅ​ស្មើ​នឹង​ធ្វើ​អាជីវកម្ម អ៉ីចឹងទេ​អ្នកម៉ៅការ​ត្រូវគោ​រពកា​ត​ព្វ​កិច្ច​សុំច្បាប់​ពី​ក្រសួង​រ៉ែ ហើយ​បង់​សួយ​សា​(​ពន្ធ​) នោះ​ជំនាញ​និង​ធ្វើ​ការទូទាត់​ទៅលើ​ការចំណាយ​អាចម៉​ដី​ក្នុង​ការអភិវឌ្ឍន៍ថា​ចំណាយ​ទំហំ​ណា គុណគូ​ចំនួន​អាចម៌ដី​ទៅនឹង​ទិដ្ឋភាព​ជាក់ស្ដែង ក្រៅពី​នោះ​គឺ​ត្រូវគោរព​កាតព្វបង់​សួ​យសាតាម​នីតិវិធី​។​

​ទាក់ទង​នឹង​ករណី​នេះ​លោក ប៊ុន ថេត ប្រធានការិយាល័យ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ស្ពឺ​បានឱ្យដឹងថា សកម្មភាព​ខាងលើ​ម្ចាស់​អាជីវកម្ម​មិនទាន់​បំពេញ​នីតិវិធី​ពេញលេញ​នៅឡើយ ពោល​គឺ​កាយ​ដី​យូរហើយ​តែ​មិន​បង់ពន្ធ តែ​ខាង​ជំនាញ​រ៉ែ កំពុង​តែ​រៀបចំ​ឱ្យ​ម្ចាស់​អាជីវកម្ម​មក​បំពេញ​កាតព្វកិច្ច​។ ព្រោះ​ជំនាញ​រ៉ែ​កន្លងទៅ​ដឹងឮ​ថា ត្រឹម​ពលរដ្ឋ​សុំស្ដា​បឹង​ប៉ុណ្ណោះ​។​

​ចំណែក​លោក ញ៉ាញ់ ជា​ហ័ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បាន​ឱ្យដឹងថា ខាង​លោក​បាន​អនុញ្ញាត​ឱ្យ​ស្ដា​ត្រឹម​កំរិត​៨​ម៉ែត្រ តាម​ការស្នើសុំ​ត្រឹម​កំរិត​ស្ដា​បឹង​ជូន​អ្នកភូមិ តែបើ​ការធ្វើ​ខុស​កំណត់​ជម្រៅ​លោក​នឹង​មាន​វិធានការ​។ ហើយ​សម្រាប់​ការកាយ​អាចម៌ដី​លក់​ធ្វើ​អាជីវកម្ម​នោះ​ត្រូវ​គោរព​នីតិវិធី​ខាង​ជំនាញ​រ៉ែ និង​ថាមពល មិន​ពាក់ព័ន្ធ​នឹង​ជំនាញ​លោក​ទេ​។​

​ដោយឡែក​លោក សាន ម្ចាស់​អាជីវកម្ម​ខាងលើ​យើងខ្ញុំ​មិនទាន់​សុំ​ការបញ្ជាក់​បាន​នៅឡើយ ព្រោះ​ផ្ញើ​សំនួរ​ទៅកាន់​លេខ​ទូរ​សព្ទ​ដៃ​របស់​លោក​ចំនួន​២​ដង មិន​មាន​នូវ​ការឆ្លើយតប​៕

 

Leave a Reply

Your email address will not be published. Required fields are marked *