- ព័ត៌មានជាតិ

រដ្ឋបាល​សាលា​ខេត្តក្រចេះ​ចេញ​ជូនដំណឹង​ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​

(​ក្រចេះ​)÷​រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្ដីប្រកាស​ពត៍​មាន​ស្ដីពី​ទឹកជំនន់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ ខ​ណះ​ស្ថានភា​ពទឹក​ទន្លេមេគង្គ បាន​បន្ត​ហក់​ឡើង​គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក​នេះ​កំពស់​ទឹក​២២,២០​ម៉ែត្រ ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន ដែល​កម្រិត​កម្ពស់​ទឹក​ប្រកាស់អាសន្ន​ត្រឹម​២២​ម៉ែត្រ ហើយ​បាន​ជន់​លិច​ផ្ទះ និង​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​។​

​តាម​លិខិត្ត​របស់លោក វ៉ា ថន អភិបាលខេត្ត​បានបញ្ជាក់​ថា ដើម្បី​ធានាបាន​នូវ​ការ​បន្ត​ការពារ​សន្តិសុខ និង​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ តាម​តំបន​កំពុង​រង​ផលប៉ះពាល់ និង​តំបន​មួយចំនួន​ដែល​អាច​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះ​។​

​គ​ណះ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សូម​ជូនដំណឹង​បន្ថែម​ដល់​បងប្អូន ប្រជាពលរដ្ឋ និង​សាធារណជន ត្រូវ​យក​អស់​ស្មារតី ប្រុងប្រយត្ន័​ខ្ពស់​ចំពោះ​ទឹកជំនន់​ទន្លេមេគង្គ​ដែល​កំពុង​ហក់​ឡើង​ជា​បន្តបន្ទាប់​។ ហើយ​សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច កម្លាំង​គ្រប់​ផ្នែក​ទាំងអស់​ក្នុង​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត មន្ទីរ អង្គភាព​ជំនាញ​គ្រប់​ផ្នែក​ពាក់ព័ន្ធ ត្រូវ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បន្ត​អនុវត្ត​ផែនការ​ត្រៀម​បម្រុង​គ្រោះអាសន្ន និង​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ ដោយ​ស្មារតី​ខុស​ត្រូវ​និង មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នៅ​ព្រឹក​នេះ​ដែល​លោក វ៉ា ថន អភិបាលខេត្ត​ក៍បាន​ដឹកនាំ​មន្ទីរ​អង្គភាព​ជំវិញ​ខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​លិច​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ដែល​បាន​រង​ការ​លិច​ទឹក ហើយ​បាន​ដាក់​ម៉ាន​ស៊ីន​ម៉ូត​ទឹក​ជម្លៀស​ទឹក​ចេញ​ពី​ក្រុង​ដើម្បី​កំ​ឲ្យ​ជន់​លិច​ផងដែរ ។​
​បើ​តាម​បញ្ជាក់​ពី​លោក អភិបាលខេត្ត​បាន​ប្រាប់​ប្រជា​ពលរ្ឋ​ថា ប្រមាណ​ជា​៦​ម៉ោង ទៀត​ទឹក​ស្រុក​ចេញ​ផ្លូវ​វិញ​ក្រោយ​ពី​ដាក់​ម៉ា​ម៉ូត​ទឹក​។​

Leave a Reply

Your email address will not be published. Required fields are marked *