- សន្តិសុខ សង្គម

រថយ​ន្ត​ធន់​ធំ​បែន​ដឹក​ដី​បើក​បត់​ឆ្លងផ្លូវ​បុក​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​02​នាក់​ទៀត​ហើយ​ស្រុក​ភ្នំស្រួច​

ខេត្ត​កំពង់ស្ពឺ ៖ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ បើក​បត់​ឆ្លងផ្លូវ បុក​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​02​នាក់​ទៀត​ហើយ ខណៈ​បញ្ច្រាស់ទិស​គ្នា ។

​ហេតុ​ការ​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅវេលា​ម៉ោង​18​និង​40​នាទី ថ្ងៃទី 21 ខែ​កញ្ញា ឆ្នាំ 2019​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០1​កើតឡើង លើផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ 4 ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ 67​និង​68 ភូមិ ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។ មាន​រថយន្ត​០1 គ្រឿង​បែន ម៉ាក ហ៊ី​ណូ កង់ 6​ចង្កូត​ស្ដាំ ពាក់​ស្លាក​លេខ KPS-0313 បើក​ពី​កើត​ទៅ​លិច បើកបរ​មក​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្លងផ្លូវ ក៍​បុក​វ​ម៉ូតូ ០1​គ្រឿង​ម៉ាក់ អុិច​ស៊ិនធើ​ពេញទំហឹង​តែម្ដង ជិះ​គ្មាន 2​នាក់ គ្មាន​ស្លាក​លេខ​ពាក់មួក​សុវត្ថិភាព​ទាំង​2​នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រទាំង​2​នាក់​(​ទឹសដៅ​បញ្ច្រាស់​គ្នា​) ត្រូវ​រថយន្ត​សង្គ្រោះ​បង្អែក​ត្រពាំង​ក្រឡឹង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ស្ពឺ ។​

​ចំពោះ​តៃកុង​រថយន្ត​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​រថ​យន្ត​នៅ​កន្លែងកើតហេតុ​។ វត្ថុតាង​រក្សាទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ។​ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់​៕
​ដោយ​៖​អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *