- ព័ត៌មានជាតិ

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​កំពុង​ប្រឈម បាក់​ស្រុត​ចូល​ក្នុង​ទន្លេ ដោយសារ​បាក់​ច្រាំង​ទន្លេ អាជ្ញាធរ​កំពុង​ជួយសង្គ្រោះ នៅ​ភូមិ​ចំនួន​២​ក្នុង​ស្រុក​ឆ្លូង​

(​ក្រចេះ​)÷ ផ្ទះ​ប្រជា​ពល​ចំនួន​១២​ខ្នង នៅ​ភូមិ​កណ្ដាល​កោះ​កណ្ដុរ និង​ភូមិ​កណ្ដាល​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ កំពុង​ប្រឈម​បាន​បាក់ស្រុត​ចូល​ក្នុង​ទន្លេ ដោយសារ​បាក់​ច្រាំង​ទន្លេ​ក្នុងនោះ​មានផ្ទះ​១​ខ្នង​បាន​បាក់​ចូល​ក្នុង​ទន្លេ​ទាំងស្រុង ខ​ណះពេលនេះ អាជ្ញាធរ​កំពុង​នាំ​កម្លាំង​ចុះ ជួយ​រុះរើ​ដើម្បី​កំ​ឲ្យ​បាក់​ចូល​ក្នុង​ទន្លេ​។​

​លោក​ធី​ម ស៊ា​ង​ឡេង អភិបាលរង​ស្រុក​ឆ្លូង​បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ប្រឈម​និង​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ បើសិនជា​មិន​រុះរើ​ទាន់ពេល ហើយ​ក្នុងនោះ​ផ្ទះ​មួយ​ខ្នង​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ទាំងស្រុង ហើយ​ផ្ទះ​ជាច្រើន​ខ្នង​ផ្សេងទៀត ប្រឈម​និង​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​៥០​ភាគ​រយះ​ប្រសិនបើ​មិន​បាន​រុះរើ​ទាន់ពេល​។​

​លោក អភិបាលរង​បន្តទៀតថា លោក​កំពុង​ដឹកនាំ​កងកម្លាំង​ចុះជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ​យក​ទៅ​ទីទួល​សុ​វត្តិភាព​ដើម្បី​កំបាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ទាន់ពេល ហើយ​ពុំ​មាន​ពលរដ្ឋ​ណា​រង​គ្រោះ​ក្នុង​ហេតុ​ការបាក់​ស្រុត​ចាំង​ទន្លេ​នោះដែរ​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​នៅ​ភូមិ​កណ្ដាល មានឈ្មោះ​ដូច​ខាងក្រោម​

​ទី​១÷​ឈ្មោះ ហ៊ីង សុខ​រ៉េត ផ្ទះ​ឈើ​ទំហំ​៨,៥​ម គុណ ១៥​ម បាន​បាក់ស្រុត​ចូល​ក្នុង​ទន្លេ​ទាំង​
​ទី​២​ឈ្មោះ​យី ប៉ុយ ផ្ទះ​ឈើ ទំហំ​៤,៨​ម គុណ ១៣​ម
​ទី​3​ឈ្មោះ ស៊ុន ហុង ផ្ទះ​ឈើ​ទំហំ​៦​ម គុណ ១៣​ម
​ទី​៤​ឈ្មោះ ជីវ ងួន​សេង ផ្ទះ​ឈើ​លើ ថ្ម​ក្រោម​ទំហំ​៦​ម គុណ​១១​ម​
​ទី​៥​មុត សា​មេន ផ្ទះថ្ម​ទំហំ​៤,៥​ម គុណ ១២​ម​
​ទី​៦ ឡាយ ស្រី​ម ផ្ទះ​ឈើ​ទំហំ​៧​ម គុណ ១២​ម​
​ទី​៧​ឈ្មោះ ពុំ ដាវី ផ្ទះ​ឈើ​ទំហំ​៧​ម គុណ ១០​ម​
​ផ្ទះ​ខាងលើ​នេះ​បាក់ស្រុត​៥០​ភាគរយ និង​បន្ត​បាក់ស្រុត​ថែមទៀត​។​

​ចំណែក​ផ្ទះ​៥​គ្រួសារ​នៅ​ភូមិ​កោះ​កណ្ដុរ​

​ទី​១​ឈ្មោះ​លី ក្រេង ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៨​ម គុណ​១៥​ម
​ទី​២​ឈ្មោះ ឡុង គឹម​ស្រន់ ផទះ​ឈើ​ទំហំ​៦​ម គុណ​៨​ម
​ទី​៣​ឈ្មោះ ជី​ម តារា ផ្ទះ​ឈើ​ទំហំ​៨​ម គុណ​១២​ម​
​ទី​៤ ឈ្មោះ​អ៊ា សាករ​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៨​ម គុណ​១២​ម​
​ទី​៥​ឈ្មោះ​គង់ សំបាន​ផ្ទះថ្ម​ទំហំ​៧,៥​ម គុណ ៩​ម ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​នេះ​កំពុង​ប្រឈម​បាក់ស្រុត​ជា​បន្តបន្ទាប់​។​

Leave a Reply

Your email address will not be published. Required fields are marked *