ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង21គ្រួសារដែលមានព្រំដីនៅជាប់នឹងប្រឡាយស្ទឹងមានជ័យស្ថិតក្នុងភូមិមានជ័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញបានផ្ទុះការតវ៉ាឡើងកាលពីព្រឹកថ្ងៃទី21ខែតុលាឆ្នាំ2019បន្ទាប់ពីលោក លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាពចុះបោះបង្គោលព្រំដីប្រឡាយនឹងបាន រុះរើបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយគ្មានឯកសារច្បាស់លាស់។
បើតាមសម្ដីរបស់ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ាឡើងនោះបានអោយដឹងថា៖ពួកគាត់មានការសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានឮដំណឹងថាសាលារាជធានាភ្នំពេញធ្វើការអភិវត្តន៍ប្រឡាយនេះឡើងពួកគាតចូលរួមសហការណ៍នឹងគោរពតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ។ ក៏ប៉ុន្ដែអ្វីដែលពួកគាត់បានផ្ទុះការតាឡើងនេះក៏ដោយសារការចុះមកបោះបង្គោលដែលដឹកនាំដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យរូបនេះហាក់បីដូចជាមានភាពអាថ៌កំបាំងអ្វីមួយគីពេលដែលពួកគាត់សួររកនឹងសុំមើលប្លង់ការអភិវត្តន៍ប្រឡាយនេះស្រាប់តែលោកអភិបាលរងរូបនេះថាប្លង់អត់បានយកមកដោយអោយពួកគាត់មើលប្លង់ដែលគ្មានចុះហត្ថលេខាទទួលស្គាល់ពីក្រសួងណាទៅវិញ ធ្វើអោយពួកគាត់ឆ្ងល់ថា ៖ បើមានប្លង់ចេញពីសាលារាជធានីភ្នំពេញមែននោះ ហេតុអីក៌មិនបង្ហាញពួកគាត់អោយអស់ចិត្តផង? ឬមួយបោះបង្កោលរំលោភយកដីពួកគាត់ហើយបានចេញប្លង់តាមក្រោយ?
ពាក់ព័ន្ធករណីដែលប្រជាពលរដ្ឋផ្ទុះការតវ៉ាដោយសារលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ
ដឹកនាំគណៈបញ្ជាការឯកភាពទាំងមូលមកវាស់បាញ់ព្រំដីប្រឡាយហើយទ្វេសប្រហែសភ្លេចយកប្លង់របស់សាលារាធានីភ្នំពេញមកនោះក្រុមការងារយើងបានសុំធ្វើបទសម្ភាស៍ជាមួយលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យតែលោកមិនអនុញ្ញាតិហើយប្រាប់ថាចាំឆ្លងថ្នាក់លើសិន។
ប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ជាញឹកញយហើយថា៖មន្ត្រីរាជការគីជាអ្នកបំរើរាស្ត្រមិនមែនជាចៅហ្វាយរាស្ត្រទេ ។ តែក៏នៅតែមានមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចមិនគោរពអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលហើយថែមទាំងលួចធ្វើជាត្រីងៀតឆ្លៀតពងទៀត។
ប្រជាលរដ្ឋសំណូមពរសូមអោយអាជ្ញាធ៌មពាក់ព័ន្ធជួយពិនិត្យបញ្ហានេះឡើងវិញផង៕






