- សន្តិសុខ សង្គម

​ករណី​ចរាចរណ៍​មាន​មនុស្ស​ស្លាប់​ទៀត​ហើយ​បើក​ម៉ូតូ​បុក​គូទ​រថយន្ត​ពីក្រោយ​ស្រុក​សំរោង​ទង​

​ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គូទ​រថយន្ត​ពីក្រោយ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​19​និង​20​នាទី ថ្ងៃទី 22 ខែតុលា ឆ្នាំ​2019​លើ​លើ​កំណាត់​ផ្លូវជាតិ​លេខ 4 គីឡូម៉ែត្រ 33​និង​34 ត្រង់​ចំណុច​ភូមិ​ត្រពាំង​សាំង​ជៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ម៉ូតូ 01​គ្រឿង​ម៉ាក​ហុងដា​សេ​125 សេរី​2015 ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CW-0344 អ្នកបើកបរ​ឈ្មោះ អាំ សីមា ភេទ​ប្រុស អាយុ 20​ឆ្នាំ រស់នៅ​ភូមិ​ចោមចៅ 2 សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បើកបរ​ពី​កើត​ទៅ​លិច មកដល់​ចំណុច​ខាងលើ បាន​បុក​រថយន្ត​ពីក្រោយ 01​គ្រឿង​ម៉ាក​ហ៊ី​យ៉ិន​ដាយ ពណ៍​ខៀវ ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 2A-5991 អ្នកបើកបរ​មិន​ស្គាល់ ឈ្មោះ (​ចុះរ​ត​គេចខ្លួនបាត់​) ដែល​កំពុង​បើកបរ​ស្របគ្នា បណ្តាល​អោយ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ម៉ូតូ​ខូចខាត​ធ្ងន់ និង​រថយន្ត​ខូច​ស្រាល ចំពោះ​វត្ថុតាង​ទាំង 02​គ្រឿង រក្សាទុក​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋា​បាល​ត្រពាំង​គង​រងចាំ​ជំនាញ​ចុះ​ទៅ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​
​ដោយ ៖ អ៊ុំ ចិត្ត្រា​

Leave a Reply

Your email address will not be published. Required fields are marked *