ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងដេញកាប់ឪពុកក្មេក ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅវេលាម៉ោង18និង30នាទី ថ្ងៃទី3០ ខែតុលា ឆ្នាំ 2019 នៅចំណុចភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមានករណីអំពើហឹង្សាក្នុងគ្រួសារមួយកើតឡើងដែលបង្ករដោយជនសង្ស័យឈ្មោះ សុខ សុគា ភេទប្រុសអាយុ 28ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានផឹកស្រាស្រវឹងវាយបំភ្លេចបំផ្លាញសម្បត្តិនៅក្នុងគ្រួសារបណ្តាលឲ្យខូចខាតរួមមាន.1-កញ្ចក់ទ្វាផ្ទះខូចខាតទាំងស្រុង
2-កញ្ចក់រថយន្តម៉ាកហ៊ីយុនដាយផ្នែកខាងមុខខូចខាតទាំងស្រុងជារថយន្តរបស់ឈ្មោះកែវគឿន ជាឪពុក(ក្មេក)
3-បង់ថ្មចំនួនមួយជារបស់បងថ្លៃឈ្មោះអ៊ុតធានឹងយកកាំបិតផ្គាក់ដេញកាប់ទៅលើឃ្មោះ កែវ គឿន ភេទប្រុសអាយុ58ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា ដែលត្រូវជាឪពុកក្មេករបស់ជនសង្ស័យ តែត្រូវបានសាច់ញាត្តិ និងកម្លាំងប្រជាការពារជួយឃាត់ទាន់ពេល ទើបមិនបណ្តាលឲ្យមានរបួសស្នាម ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទ័ណ្ឌខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ ៖ អ៊ុំ ចិត្ត្រា







