- សន្តិសុខ សង្គម

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្រីៗ 02 នាក់​លេង​ល្បែងស៊ីសង (​អាប៉ោង​) ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ ៖ សមត្ថកិច្ច​ឃាត់ខ្លួន​ស្រីៗ 02 នាក់​លេង​ល្បែងស៊ីសង (​អាប៉ោង​) ក្នុងនោះ ម្ចាស់ផ្ទះ​01​នាក់​នាក់​និង​នាក់​លេង​01​នាក់​ប្រុសៗ​រត់​បាត់​ដោយ​សុវត្ថិភាព​កាល​វេលា​ម៉ោង​13​និង​30​នាទី ថ្ងៃទី​31 ខែតុលា ឆ្នាំ​2019 ស្ថិតក្នុង​ភូមិ​តា​ដែស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​បង្ក្រាប​ល្បែងស៊ីសង​(​បាញ់​អាប៉ោង​) បាន​នាំ​ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ និង​អ្នកលេង​ម្នាក់ មក​សាកសួ​រប​ភ្លឺ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។​
1- ម្ចាស់ផ្ទះ​ឈ្មោះ ជ័យ លួ​ន ភេទ​ស្រី អាយុ​5០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ឃុំ ខាងលើ​
​និង​អ្នកលេង​ឈ្មោះ លី ជុំ​នាប់ ភេទ​ស្រី អាយុ​4០​ឆ្នាំ រស់នៅ​ភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​

​ក្នុងនោះ សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​រួមមាន ៖ ម៉ូតូ​ចំនួន​០5​គ្រឿង​ (1-​ម៉ូតូ​ម៉ាក​សង​សេ​125 សេរី​ឆ្នាំ​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FP 7848 2-​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​ (​ម្ចាស់​ម៉ូតូ​ឈ្មោះ​លី ជុំ​នាប់​) 3-​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​ ​គ្មាន​ស្លាក​លេខ​ 4-​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១E.៩២៩៣ 5-​ម៉ូតូ គុប​មូល​០១​គ្រឿង​)  ​មួក​ការពារ​ចំនួន​០៣ ​លុយ​ខ្មែរ​ចំនួន​615,5០០៛ លុយ​ដុល្លា 3$ – កាបូប​០2 ​ទាន​០4​ដើម  ​ទូរស័ព្ទ​០1​គ្រឿង ម៉ាក​អូ​ប៉ូ​ ​ស្បែកជើង​៣​គូ – ហ្វឺត​០2 ​ប៊ិច​០2 – ស្រោម​វ៉ែនតា​០1 ​ការ​តុង​០1 – កំរាល​០1 ​គំរប​០1 – ចាន​០1 និង​ទ្រនាប់​០1​ ៕

​ដោយ​៖​អ៊ុំ ចិត្ត្រា​ ​

Leave a Reply

Your email address will not be published. Required fields are marked *