- ព័ត៌មានជាតិ

ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចំនួន ១៧​ភូមិ របស់​ឃុំ​ម្កាក់ ឃុំ​ព្រៃពួច និង​ឃុំ​ដំណាក់​អំពិល នៃ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​

ស្រុក​អង្គស្នួល​៖ នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៥ លោក នូ សុវណ្ណរិទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក​អង្គស្នួល បាន​អញ្ជើញ​ចូលរួម​អមដំណើរ ឯកឧត្ដម ប៊ុន ផេង អភិបាលរង នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ក្បាលដី​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​តំបន់​វិនិច្ឆ័យ ១៧​ភូមិ នៃ​ឃុំ​ម្កាក់ ឃុំ​ព្រៃពួច និង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ដែល​មាន​ក្បាល​ដី​សរុប​ចំនួន ១០,៤៣៤​ក្បាលដី​។

​ការបិទ​ផ្សាយ​នេះ​ធ្វើឡើង​ក្នុងកំឡុងពេល ១៥​ថ្ងៃ ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥ នៅ​បរិវេណ​វត្ដ​ដំណាក់​អំពិល ស្ថិតក្នុង​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

​គោលបំណង​ដ៏​សំខាន់​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​គឺ ដើម្បី​ធានាបាន​នូវ​ទិន្នន័យ​អោយមាន​លក្ខណៈ​ត្រឹមត្រូវ​ស្របច្បាប់ ដោយ​ក្នុង​កំឡុង​ពេល​នេះ អ្នក​កាន់កាប់​ដី ឬ​អ្នកពាក់ព័ន្ធ​ទាំងឡាយ អាច ស្នើសុំ​កែតម្រូវ ឬ​ជំទាស់​តវ៉ា លើ​ទិន្នន័យ​បិទ​ផ្សាយ​ក្នុងករណី​ដែល​មាន​ខុស​ចំណុច​ណាមួយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *